ស្វែងរកពួកយើង:

ប្រព័ន្ធកាមេរ៉ានៅលើ Xiaomi 17 Ultra ត្រូវបានទម្លាយចេញកាន់តែច្បាស់ហើយ

ដោយ

Koun Jab Luffy

11 តុលា 2025 10:32 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Series របស់ខ្លួនចំនួន 3 ម៉ូដែល រួមមានដូចជា ស្មាតហ្វូន Xiaomi 17, Xiaomi 17 Pro និង Xiaomi 17 Pro Max។ ជាមួយនិងការបង្ហាញខ្លួននូវម៉ូដែលថ្មីៗទាំងនេះ មានការព្យាករណ៌ថា ក្រុមហ៊ុននេះ បានត្រៀមប្រកាសចេញនូវម៉ូដែលថ្មីមួយទៀតគឺ Xiaomi 17 Ultra នៅប៉ុន្មានខែខាងមុខនេះហើយ។
ខណៈដែលមិនទាន់មានព័ត៌មានជាក់លាក់ពីស្មាតហ្វូនថ្មីនេះ នៅពេលនេះ អ្នកទម្លាយ Digital Chat Station បានចែកចាយនូវព័ត៌មានថ្មីៗប្រព័ន្ធកាមេរ៉ានៅលើ Xiaomi 17 Ultra នេះហើយ។ យោងតាមអ្នកទម្លាយរូបនេះ បានបង្ហើបថា Xiaomi 17 Ultra នឹងមានការបំពាក់នូវកាមេរ៉ាចំនួន 4 គ្រាប់ ដោយក្នុងនោះ សិនស័រមួយគឺមានទំហំ 200MP និងសិនស័រ 3 ទៀតមានទំហំ 50MP។
Article image
សម្រាប់កាមេរ៉ាគោលនៅលើស្មាតហ្វូន Xiaomi 17 Ultra នឹងមានការប្រើប្រាស់នូវ high dynamic range ខ្ពស់ជាងគេ ខណៈដែល periscope telephoto និងប្រើប្រាស់នូវបច្ចេកវិទ្យា New Optical Technology។ ជាមួយគ្នានេះក៏មានការព្យាករណ៌ថា នៅក្នុងចំណោមកាមេរ៉ាទាំង 4 គ្រាប់នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានមកជាមួយនូវឡែន ultrawide ហើយនិងឡែន telephoto camera ផងដែរ។
Article image
អ្នកទម្លាយ Digital Chat Station DCS បានបន្ថែមទៀតថា នៅលើកំពូលស្មាតហ្វូ Xiaomi 17 Ultra នេះ នឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់បំផុត ប្រៀបធៀបជាមួយនិងអ្វីដែលយើងធ្លាប់បានឃើញនៅលើស្មាតហ្វូនម៉ូដែលមុនៗ ពីព្រោះថា កាមេរ៉ាគោល និងកាមេរ៉ា Periscope នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការអាប់ដែតខ្លាំង។
ប្រព័ន្ធកាមេរ៉ានៅលើ Xiaomi 17 Ultra ត្រូវបានទម្លាយចេញកាន់តែច្បាស់ហើយ