ស្វែងរកពួកយើង:

ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូន Huawei Mate 70 អាចនឹងប្រើសិនស័រជំនាន់ថ្មី OV50N និង OV50M

ដោយ

Koun Jab Luffy

09 មិថុនា 2024 11:38 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួន Huawei Pura 70 Seies នៅលើទីផ្សារជាមួយនិងប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ដស់រួចមក នៅពេលនេះ មានដំណឹងថា ក្រុមហ៊ុន Huawei បានត្រៀមខ្លួនប្រកាចសេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Mate 70 Series ថែមទៀតហើយ។ យោងតាមការទម្លាយនៅលើបណ្តាញ Weibo ពីសំណាក់ប្រភពថ្មីមួយ បានបញ្ជាក់ថា ប្រព័ន្ធកាមេរ៉ានៅលើ Huawei Mate 70 អាចនឹងប្រើសិនស័រជំនាន់ថ្មី OV50N និង OV50M។ សូមជំរាបថា សិនស័រមុននេះ គឺមានការប្រើប្រាស់នូវសិនស័រកម្រិត្រឹមតែ 1-អ៊ីងប៉ុណ្ណោះ។ សិនស័រថ្មីនេះ គឺមានសមត្ថភាពខ្ពស់នៅក្នុងការផលិតរូបភាពច្បាស់ ជាពិសេសទៅការថត macro។
បើតាមអ្នកទម្លាយ @DigitalChatStation នៅថ្ងៃនេះ គឺបានធ្វើការចែករំលែកលក្ខណៈសម្បត្តិមួយចំនួនរបស់សិនស័រកាមេរ៉ាជំនាន់ថ្មីនៃក្រុមហ៊ុន OmniVision នេះហើយ។ អ្នកទម្លាយរូបនេះ បានបន្តថា បន្ទះឈីបជំនាន់ថ្មីៗរបស់ Kirin, Qualcomm និង MediaTek គឺមានការដាក់បញ្ចូលនូវប្រព័ន្ធកាមេរ៉ាជាច្រើន ក្នុងនោះរួមមានដូចជា OV50H, OV50K, OV50N/X និង OV50M ជាដើម។ ក្រៅពីនេះ សិនស័រជំនាន់ថ្មីដែលកំពុងតែមានការទម្លាយនៅពេលនេះ គឺត្រូវពាក្យចចាមអារ៉ាមមុននេះ ធ្លាប់បាននិយាយថា គឺនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Mate 70 Series ផងដែរ។ ប៉ុន្តែអ្វីដែលថ្មីនៅពេលនេះ អ្នកទម្លាយរូបនេះ បានបន្តចែកចាយនូវសិនស័រពីបន្ថែមទៀត។
Article image
ជាមួយគ្នានេះ សម្រាប់បន្ទះឈីប Kirin ជំនាន់ថ្មីដែលបំពាក់នៅលើស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុន Huawei ម៉ូដែល Mate 70 series ដែលក្រុមហ៊ុនគ្រោងនឹងប្រកាសចេញនៅលើទីផ្សារនាពេលខាងមុខនេះ ក៏អាចនឹងប្រើប្រាស់នូវសិនស័រ OV50H នៅលើកាមេរ៉ាគោលផងដែរ។ ផ្អែកលើរបាយការណ៌កន្លងមក បានអោយដឹងថា ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវសិនស័រថ្មីនេះទៅតាមម៉ូដែលនិមួយៗប៉ុណ្ណោះ។ ដូច្នេះសម្រាប់សិនស័រ OV50K ថ្មីនេះ អាចនឹងមានការបំពាក់នៅលើ តែស្មាតហ្វូនថ្នាក់ប្រណិតប៉ុណ្ណោះ។ អ្នកទម្លាយរូបនេះបន្តថា សិនស័រ OV50K អាចនឹងក្លាយជាសិនស័រទំហំ 1-អ៊ីងដំបូងគេដែលមានការគាំទ្រដោយបច្ចេកវិទ្យាជំនាន់ថ្មី TheiaCel technology។
ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូន Huawei Mate 70 អាចនឹងប្រើសិនស័រជំនាន់ថ្មី OV50N និង OV50M