ស្វែងរកពួកយើង:

Loading Ad...

ប្រព័ន្ធថតរូបនៅលើ Galaxy S27 Pro សមត្ថភាពមិនដូចគ្នាជាមួយកាមេរ៉ានៅលើ S27 Ultra នោះទេ

ដោយ

ជុំ ប៉េងលីន

13 កក្កដា 2026 09:16 ព្រឹក

អាន 2 នាទី

Article image
ប្រព័ន្ធថតរូបនៅលើ Galaxy S27 Pro សមត្ថភាពមិនដូចគ្នាជាមួយកាមេរ៉ានៅលើ S27 Ultra នោះទេ
ថ្មីៗនេះ មានការសេចក្តីរាយការណ៌ថា ហ្វេនរបស់ Samsung បានបង្ហាញនូវសេក្តីសង្ឃឹមថា វត្តមាន Galaxy S27 Pro នឹងក្លាយជាម៉ូដែល mini Ultra ដែលនឹងមានសមត្ថភាពខ្ពស់ដូចគ្នាទៅនឹងម៉ូដែលប្រណិតអញ្ចឹងដែរ។ នៅថ្ងៃនេះ ផ្អែកតាមរបាយការណ៌ថ្មី បានបញ្ចេញនូវព័ត៌មានថ្មីរបស់កាមេរ៉ាដែលមាននៅលើស្មាតហ្វូននេះ Pro ហើយ ដោយលើកនេះ គឺចេញមកពីក្រុមហ៊ុន Samsung ផ្ទាល់តែម្តង។ នៅក្នុងនោះ គឺមានការបញ្ជាក់យ៉ាងច្បាស់ពីភាពខុសគ្នាទៅលើកាមេរ៉ារបស់ស្មាតហ្វូននិមួយៗទៀតផង។

យោងតាមអ្នកទម្លាយ Naver blogger Lanzuk ដែលជាអ្នកចែកចាយព័ត៌មានខាងលើនេះ បាននិយាយថា ក្រុមហ៊ុន Samsung គឺបានធ្វើការនៅលើប្រព័ន្ធកាមេរ៉ាសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Pro ហើយ។ ទៅលើរូបរាងរបស់ស្មាតហ្វូននេះ គឺត្រូវបានគេនិយាយថា គឺមានភាពស្រដៀងគ្នាជាមួយនិងម៉ូដែល Ultra ប៉ុន្តែទៅលើសសមត្ថភាពវិញ គឺម៉ូដែលនេះខ្លាំងជាងម៉ូដែលស្តង់ដារ S27 ប៉ុន្តែមិនដល់ម៉ូដែល Ultra នោះទេ ទៅលើកម្លាំង ក៏ដូចជាប្រព័ន្ធកាមេរ៉ាថតរូប។

អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូនម៉ូដែល Pro និង Ultra គឺមានកាមេរ៉ាមុខទំហំ 16MP ដូចគ្នា ដែលទំហំនេះគឺធំជាងមុន ដែលក្រុមហ៊ុនប្រើប្រាស់ត្រឹមតែ 12MP ប៉ុណ្ណោះ ហើយបើមើលទៅលើផ្នែកខាងក្រោយវិញ ស្មាតហ្វូនទាំងពីរ ដែលមានទាំង Pro និង Ultra នេះ គឺនៅតែប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 200MP ដដែល។

Article image
ប៉ុន្តែបើមើលទៅលើឡែន Telephoto វិញ គឺនឹងមានភាពខុសគ្នា ដោយក្រុមហ៊ុន Samsung បានបោះបង់ចោលមុខងារហ៊្សូម 3x telephoto lens នៅលើ Ultra ដោយជំនួសមកវិញ ដោយ digital zoom and AI ដោយអាច cover focal lengths បានចាប់ពី 1x up ទៅ 5x មុននឹងប្តូរទៅ កាន់់ឡែន periscope telephoto។ ប៉ុន្តែសម្រាប់ម៉ូដែល Pro វិញ អាចប្រហែលជាមិនអាចធ្វើបានដូច Ultra ដែលខ្ពស់ជាង 5x periscope នោះទេ។
ប្រព័ន្ធថតរូបនៅលើ Galaxy S27 Pro សមត្ថភាពមិនដូចគ្នាជាមួយកាមេរ៉ានៅលើ S27 Ultra នោះទេ