ថ្មីៗនេះ Samsung ទើបតែជូនដំណឹងពីការឈប់ផលិតនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់ជំនាន់ទី 1 របស់ខ្លួនម៉ូដែល Galaxy Z TriFold ដែលសមិទ្ធិផលថ្មីទើបតែមានវត្តមាននៅលើទីផ្សារកាលពីពេលថ្មីៗនេះ។ ការប្រកាសខាងលើនេះ មិនមែនបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បញ្ឈប់ទៅលើការស្រាវជ្រាវសម្រាប់ស្មាតហ្វូនអេក្រងបត់ 3 តង់ នេះនោះទេ។ នៅពេលនេះ មានរបាយការណ៌ថ្មី បាននិយាយថា ក្រុមហ៊ុននេះបាននឹងកំពុងតែធ្វើការនៅលើម៉ូដែលថ្មីសម្រាប់ ស្មាតហ្វូនជំនាន់ថ្មីនេះហើយ។

Galaxy Z TriFold 2 និង Galaxy Z Slide ស្ថិតក្នុងដំណើរការហើយ ខណៈដែលលក្ខណៈសម្បត្តិក៌ត្រួវបានទម្លាយផងដែរ
ថ្មីៗនេះ Samsung ទើបតែជូនដំណឹងពីការឈប់ផលិតនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់ជំនាន់ទី 1 របស់ខ្លួនម៉ូដែល Galaxy Z TriFold ដែលសមិទ្ធិផលថ្មីទើបតែមានវត្តមាននៅលើទីផ្សារកាលពីពេលថ្មីៗនេះ។ ការប្រកាសខាងលើនេះ មិនមែនបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បញ្ឈប់ទៅលើការស្រាវជ្រាវសម្រាប់ស្មាតហ្វូនអេក្រងបត់ 3 តង់ នេះនោះទេ។ នៅពេលនេះ មានរបាយការណ៌ថ្មី បាននិយាយថា ក្រុមហ៊ុននេះបាននឹងកំពុងតែធ្វើការនៅលើម៉ូដែលថ្មីសម្រាប់ ស្មាតហ្វូនជំនាន់ថ្មីនេះហើយ។

ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូនអេក្រង់បត់ 3 តង់ថ្មីនេះ គឺមានឈ្មោះថា TriFold 2។ យោងតាមប្រភពចេញពីកូរ៉េខាងត្បួងបាននិយាយថា TriFold 2 ដែលជាជំនាន់ថ្មីនេះ នឹងមកដល់នៅពាក់កណ្តាលឆ្នាំ 2027 ខាងមុខនេះហើយ ដែលស្មាតហ្វូនថ្មី នឹងមានកម្រ៉ាស់ស្តើងជាងស្មាតហ្វូនអេក្រង់បត់បាន TriFold។ ប៉ុន្តែប្រៀបធៀបជាមួយនិងស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold7 នោះ គឺ TriFold 2 មានភាពខុសគ្នាតិចតួចប៉ុណ្ណោះ គឺត្រឹមតែ 8.9mm នៅពេលដែលបត់។

សូមជំរាបថា TriFold ដែលជាម៉ូដែលមុននេះ គឺមានកម្រ៉ាស់ 12.9mm នៅពេលបត់ ដូច្នេះសម្រាប់ម៉ូដែលថ្មីនេះ គឺមានកម្រ៉ាស់ខុសគ្នាខ្លាំងមែនទែន។ ទាក់ទងនឹងរឿងនេះដែរ នៅពេលនេះ Samsung ក៏បាននឹងកំពុងតែធ្វើការនៅលើគំរូស្មាតហ្វូនអេក្រង់រមូ sliding-screen smartphone ម៉ូដែលថ្មី និងដំបូងបំផុតរបស់ខ្លួនផងដែរ ដោយម៉ូដែលថ្មីនេះ អាចនឹងមានឈ្មោះថា Galaxy Z Slide។ សម្រាប់វត្តមានម៉ូដែលថ្មីនេះ អាចនឹងមកដល់នៅចុងឆ្នាំ 2027 ឬដើមឆ្នាំ 2028 ប្រសិនបើអ្វីៗមិនមានការផ្លាស់ប្តូរ។
