
យោងតាមរបាយការណ៌ចេញកាលពីខែធ្នូកន្លងទៅនេះ បានបញ្ជាក់ថា OPPO បានពិចារណ៌ថា នឹងមានការដាក់អោយប្រើប្រាស់នូវសិនស័រទំហំ 200MP ដល់ទៅ 2 គ្រាប់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Find X9s។ នៅថ្ងៃនេះ មានព័ត៌មានថ្មីចេញមកកាន់តែច្បាស់ហើយថា រឿងនេះ គឺពិតជាអាចកើតឡើងមែន ដោយពេលនេះអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បាននិយាយថា Find X9s នឹងមានការប្រើប្រាស់នូវកាមេរ៉ា 200MP ចំនូនដល់ទៅ 2 គ្រាប់ ដោយមួយប្រើប្រាស់នៅលើកាមេរ៉ាគោល និងមួយទៀតសម្រាប់កាមេរ៉ា Periscope Telephoto។
គួរបញ្ជាក់ថា ការបែកធ្លាយកន្លងមកបានបង្ហើបថា Find X9s នឹងមានការប្រើប្រាស់នូវអេក្រង់រាបទំហំ 6.3 អ៊ីង គាំទ្រការបង្ហាញចេញបាន 1.5K resolution ហើយនឹងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យា LIPO packaging ដែលមានគែម ultra-narrow bezels តូចនៅលើជ្រុងទាំង 4 ដែលមិនធ្លាប់មាននៅលើស្មាតហ្វូន Android flagships ទៀតផង។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9500+។

ទៅលើកាមេរ៉ាវិញ គឺនឹងមានការប្រើប្រាស់សិនស័រគោលទំហំ 200MP HP5 កម្រិត 1/1.56-inch និងសិនស័រ Periscope Telephoto ទំហំ 200MP HP5 ហ៊្សូម 3x optical zoom។ អ្វីដែលចាប់អារម្មណ៌នោះ នេះគឺជារឿងថ្មី ដោយសារតែនៅលើស្មាតហ្វូន Find X9 Pro នគៅមិនទាន់មានការប្រើប្រាស់នូវសិនស័រ 200MP នោះទេ បើទោះបីជាស្មាតហ្វូននេះ ជាម៉ូដែលប្រណិតក៏ដោយ។ ពន្ថែមពីនេះ Find X9s ក៏នូវមានកាមេរ៉ា 50MP ultra-wide ផងដែរ។

Find X9s អាចនឹងមានថ្មទំហំ 7,000mAh បើទោះបីជាសអេក្រង់ទំហំ 6.3 អ៊ីងក៏ដោយ ហើយនៅលើស្មាតហ្វូននេះក៏មាន. Wireless charging និងសិនស័រស្កែនម្រាមដៃ 3D ultrasonic fingerprint sensor រួមជាមួយនិងបច្ចេកវិទ្យាការពារទឹកពេញលេញថែមទៀតផង។ មកដល់ពេលនេះមិនទាន់មានការបញ្ជាក់ពីពេលវេលានៃការប្រកាសចេញ Find X9s នោះទេ ខណៈដែលព័ត៌មានមុននេះបាននិយាយថា នឹងបង្ហាញចេញជាមួយ Find X9 Ultra នៅខែមីនាខាង 2026។
