ស្វែងរកពួកយើង:

ប្រភពថ្មីមួយទម្លាយថាតម្លៃស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Series មិនឡើងថ្លៃនោះទេ

ដោយ

Koun Jab Luffy

11 ធ្នូ 2024 03:07 រសៀល

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់សារជាថ្មីហើយថា ក្រុមហ៊ុន Samsung ប្រហែលជាមិនមានការតម្លើងថ្លៃទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន  Galaxy S25 series នោះទេ ប្រៀបធៀបជាមួយនិង  Galaxy S24 series។ របាយការណ៌ខាងលើនេះបានបង្ហាញពីតម្លៃរបបស់ Galaxy S25, Galaxy S25+ និង Galaxy S25 Ultra ហើយ។ ផ្អែកតាមការទម្លាយចេញពី WinFuture និង Roland Quandt បានអោយដឹងថា តម្លៃ Galaxy S25 នឹងចាប់ផ្តើមពី €899 នៅលើទីផ្សារអាល្លឺម៉ង់ រួមនិងទៅផ្សារប្រទេសអឺរ៉ុបមួយចំនួនទៀត។ តម្លៃដូចគ្នាជាមួយនិង Galaxy S24 ដែលចេញលកមុននេះអញ្ចឹង។
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 នឹងមានការបង្ហាញវត្តមានជាមួយនិងទំហំ 128GB និង 256GB ខណៈដែល Galaxy S25+ នឹងមានទំហំ 256GB និង 512GB។ សម្រាប់ Galaxy S25 Ultra គឺមានទំហំដូចមុនអញ្ចឹង គឺនឹងចាប់ផ្តើមពី 256GB, 512GB ដល់ 1TB។ ខាងក្រោមនេះ គឺជាតម្លៃរបស់ស្មាតហ្វូនថ្មីៗទាំងនេះ។
- Galaxy S25 ទំហំ 128GB មានតម្លៃ €899, ទំហំ 256GB មានតម្លៃ €959
- Galaxy S25+ ទំហំ 256GB មានតម្លៃ €1,149, ទំហំ 512GB: €1,269
- Galaxy S25 Ultra ទំហំ 256GB មានតម្លៃ €1,449 និងទំហំ 512GB មានតម្លៃ €1,569 ហើយនិងទំហំ 1TB មាមតម្លៃ €1,809។
Article image
របាយការណ៌ដដែលនេះបន្តថា ស្មាតហ្វូនទាំងនេះ គឺនឹងមានការតម្លើងនូវទំហំរ៉េមធំជាងមុន ដោយស្មាតហ្វូន Galaxy S25 នឹងមានរ៉េម 12GB និងអង្គចងចាំទំហំ 512GB ខណលដែលទំហំ 1TB នៃ Galaxy S25 Ultra នឹងមានរ៉េមទំហំ16GB។ ជាមួយគ្នានេះមានការទម្លាយថា ក្រុមហ៊ុន Samsung នឹងសម្ពោធស្មាតហ្វូននេះ Galaxy S25 series នៅទីក្រុង San Francisco, USA នៅថ្ងៃទី 22 ខែមករា ឆ្នាំ 2025 ហើយនិងមានការបញ្ជាក់ពីការលក់នៅថ្ងៃទី 31 ខែមករាទៀតផង។ មានការបញ្ជាក់ទៀតថា តម្លៃ Galaxy S25 series នឹងបន្តរក្សាដដែល ឬកម្លផងនោះទេ សម្រាប់ទីផ្សារ Asia, South Korea, Canada និង USA។
ប្រភពថ្មីមួយទម្លាយថាតម្លៃស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Series មិនឡើងថ្លៃនោះទេ