ស្វែងរកពួកយើង:

ប្រាក់ចំណូល Huawei កើនឡើងចំនួន 34.3% នៅឆមាសទី 1 ឆ្នាំ 2024

ដោយ

Koun Jab Luffy

30 សីហា 2024 07:02 យប់

អាន 3 នាទី

Article image
យោងតាមរបាយការណ៌ថ្មីរបស់ Huawei បានបញ្ជាក់ថា ប្រាក់ចំណូលនៃស្មាតហ្វូនរបស់ Huawei នៅក្នុងឆមាសទី 1 ឆ្នាំ 2024 នេះ គឺមានការកើនឡើងទៅកាន់មួយកម្រិតទៀតហើយ។ ប្រភពខាងលើនេះបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ មានប្រាក់ចំណេញដុលចំនួន 7.7 ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទី 1 នៅក្នុងឆ្នាំនេះ។ ការទទួលបាននេះ គឺដោយសារតែការលក់ដ៏ខ្លាំងក្លាទៅលើស្មាតហ្វូន 5G។ ក្រុមហ៊ុននេះ ក៏រកបាននូវប្រាក់ចំណេញជាច្រើននៅក្នុងអាជីវកម្មជាច្រើនទៀតផងដែរ។
នៅក្នុងព័ត៌មានលម្អិតជាច្រើនកន្លងមក បាននិយាយថា ក្រុមហ៊ុន Huawei គឺមានកំណើនទៅលើប្រាក់ចំណូលខ្ពស់បំផុតបន្ទាប់ពីឆ្នាំ 2020។ សូមជំរាបថា ក្រុមហ៊ុននេះ ត្រូវបានហាមប្រាមដោយសហរដ្ឋអាមេរិក ដោយសារតែការព្រួយបារម្ភនៃផ្នែកសុវត្ថិភាពដែលជម្រុញអោយក្រុមហ៊ុននេះមានការធ្លាក់ចុះខ្លាំងនៅលើទីផ្សារ។ ប៉ុន្តែស្ថានភាពរបស់ក្រុមហ៊ុននេះ នៅពេលនេះក៏មានភាពអំនោយផលឡើងវិញផងដែរ។
សម្រាប់ប្រាក់ចំណូលស្មាតហ្វូនរបស់ក្រុមហ៊ុននៅក្នុងឆមាសទី 1 ឆ្នាំ 2024 នេះ គឺមានការកើនឡើងនៃប្រាក់ចំណេញសុទ្ធដល់ទៅ 18% ដែលមានចំនួន 7.7 ពាន់លានដុល្លារ (54.9 ពាន់លានយ៉ន់)។ សូមជំរាបថា គិតចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ 2024 នេះ ក្រុមហ៊ុន Huawei អាចរកប្រាក់ចំណេញចំនួន 417.5 ពាន់លានយ៉ន់ ដែលមានការកើនឡើងចំនួន 34.3% ធៀបទៅនឹងឆ្នាំមុននេះ។
បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុននេះ ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុននេះ នៅក្នុងឆមាសទី 1 គឺមានការកើនឡើងពី 310.9 ពាន់លានយ៉ន់ទៅ 417.5 ពាន់លានយ៉ន់ (58.6 ពាន់លានដុល្លារអាមេរិក)។ ក្រុមហ៊ុន Huawei មិនទាន់បានទម្លាយអំពីតួរលេខពិតប្រាកដសម្រាប់គ្រប់អាជីវកម្មរបស់ខ្លួននៅឡើយទេ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ បាននិយាយថា ស្មាតហ្វូន កុំព្យូទ័រ notebooks និងថេប្លេតរបស់ក្រុមហ៊ុននេះ គឺមានការពេញនិយមខ្លាំងនៅលើទីផ្សារ និងមានតម្រូវការខ្ពស់ថែមទៀតនៅក្នុងទីផ្សារ។
នៅក្នុងឆមាសទី 1 នៅក្នុងឆ្នាំនេះ ក្រុមហ៊ុននេះ បានលក់ស្មាតហ្វូនបានចំនួន 22.2 លានគ្រឿង នៅក្នុងប្រទេសចិន ដែលមានការកើនឡើងពី 55.2% ពីការលក់ឆ្នាំមុននេះ ដែលបានធ្វើអោយក្រុមហ៊ុន Huawei ឡើងឈរនៅចំណាត់ថ្នាក់ក្រុមហ៊ុនកំពូល Top 5 នៅក្នុងអាជីវកម្មស្មាតហ្វូន។ ក្រៅពីស្មាតហ្វូននេះ ដំណោះស្រាយនៃរថយន្តឆ្លាតវៃក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើននៅជុំវិញពិភពលោកផងដែរ។
Article image
បើទោះបីជាមានការគ្រប់គ្រងទៅលើការនាំចេញពាណិជ្ជកម្មនៃសហរដ្ឋអាមេរិក និងបញ្ហាទៅលើការផលិតបន្ទះឈីបកម្រិតខ្ពស់ក៏ដោយនោះ ក្រុមហ៊ុននេះ ក៏មានការកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ បន្ទាប់ពីវត្តមានរបស់ស្មាតហ្វុន Mate 60 Pro ក្រុមហ៊ុននេះ ក៏បន្តក្នុងការបញ្ចេញនូវស្មាតហ្វូន Pura 70 ជាមួយនឹង MateBook X Pro ដែលមានភាពច្នៃប្រឌិតកាន់តែប្រសើរបំផុត៕