ស្វែងរកពួកយើង:

ប្រាក់ចំណេញរបស់ Samsung កើនឡើង 72.8% នៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2024 01:20 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសចេញនូវប្រាក់ចំណេញរបស់ខ្លួនសម្រាប់ត្រីមាសទី 3 ឆ្នាំ 2024 នេះ។ ខណៈដែលកន្លងមកការរំពឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះនឹងមានការហក់ឡើងខ្ពស់នោះ នៅពេលនេះ មាសេចក្តីរាយការណ៍ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនគឺទទួលបានដល់ទៅ KRW 79.1 ទី្រលានវ៉ុន ($57.34 ប៊ីលានដុល្លារ) ហើយនិងប្រាក់ចំនេញទៅលើប្រតិបត្តិការចំនួន KRW 10.1 ទី្រលានវ៉ុន ($7.3 ប៊ីលានដុល្លារ)។
យោងតាមការប្រៀបធៀបទៅលើប្រាក់ចំណូលរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 គឺខ្ពស់ជាងមុនដល់ទៅ 17.3%។ តួរលេខនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា គឺជាសញ្ញាវិជ្ជមានមួយរបស់ក្រុមហ៊ុននេះ ខណៈដែលក្រុមហ៊ុននេះ នៅតែផ្តោតទៅលើម៉េមូរីឈូបរបស់ខ្លួន ដែលចាត់ទុកថាជារឿងសំខាន់របស់ខ្លួន។ ប្រាក់ចំណេញទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនេះ គឺមានចំនួន KRW 9.18 ទី្រលានវ៉ុន ដែលស្មើរនិង $6.65 ប៊ីលានដុល្លារ) មានការកើនឡើងចំនួន 277.4% បើធៀបទៅនឹងឆ្នាំមុន។ ចំពោះប្រាក់ចំនេញទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននេះ គឺទទួលបានប្រហែលជា 10% ទាបជាងអ្វីដែលមានការព្យាករណ៍ចេញពីអ្នកវិភាគជាច្រើន។
Article image
ក្រឡេកមកមើលទៅលើអាជីវកម្មបន្ទះឈីបរបស់ក្រុមហ៊ុននេះវិញ គឺមានប្រាក់ចំនេញទៅលើប្រតិបត្តិការចំនួន KRW 3.86 ទ្រីលានវ៉ុន ($2.79 ប៊ីលានដុល្លារ) ដែលតួរលេខនេះ គឺមានការធ្លាក់ចុះដ៏ធំ បើប្រៀបធៀបទៅនឹងត្រីមាសមុននេះ។ ប៉ុន្តែសម្រាប់អាជីវកម្មស្មាតហ្វូន (Samsung MX) របស់ Samsung គឺមានការលក់កើនឡើង 2 ខ្ទង់ឯណោះ។ អាជីវកម្មស្មាតហ្វូន គឺមានការកើនឡើងទៅលើប្រាក់ចំនេញ និងប្រាក់ចំណូលដោយសារតែការប្រកាសបង្ហាញនូវស្មាតហ្វូន ថេប្លេត និងស្មាតវចម៉ូឌែលថ្មីៗនៅលើទីផ្សារ។
Article image
ក្រុមហ៊ុន Samsung មានគោលដៅក្នុងការបង្កើនទៅលើប្រាក់ចំនេញតាមរយៈការលក់ស្មាតហ្វូន high-end កាន់តែច្រើន និងផលិតផល ecosystem ជាច្រើនទៀតដូចជា Galaxy Buds និង Galaxy Watches ជាដើម។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ត្រូវគេដឹងថាផ្គត់ផ្គង់អេក្រង់ OLED Panels កម្រិតខ្ពស់សម្រាប់ស្មាតហ្វូនជាច្រើន ហើយវាក៏មានការកើនឡើងទៅលើការលក់ និងប្រាក់ចំនេញផងដែរ។
Article image
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសនូវស្មាតហ្វូន iPhone ថ្មីក៏ប្រើប្រាស់នូវអេក្រង់ OLED Panels របស់ក្រុមហ៊ុន Samsung Display នេះផងដែរ។ ក្រុមហ៊ុន Samsung នៅតែគេជឿជាក់ថា ខ្លួនគឺជាក្រុមហ៊ុននាំមុខគេនៅលើទីផ្សារ OLED Panel កម្រិតខ្ពស់៕