ស្វែងរកពួកយើង:

ផ្ទៃមុខ OPPO Find X8 មិនមានការឌីស្សាញអេក្រង់ Dynamic Island ដូចការបែកធ្លាយមុននេះនោះទេ

ដោយ

Koun Jab Luffy

27 កញ្ញា 2024 02:39 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ OPPO បានទម្លាយចេញនូវផ្នែកខាងមុខនៃស្មាតហ្វូនជំនាន់ថ្មី Find X8 ហើយ។ ស្មាតហ្វូននេះ នឹងការឌីស្សាញជាមួយគែមអេក្រង់ទំហំតូចគ្រប់ជ្រុងដែលមើលទៅពិតជាស្អាត និងភាពទាក់ទាញ សមជាស្មាតហ្វូនថ្នាក់ប្រណិតតែម្តង។ នៅលើអេក្រង់ស្មាតហ្វូន Find X8 ថ្មីនេះ នឹងមានការឌីស្សាញរន្ធអេក្រង់មួយគ្រាប់នៅចំកណ្តាលអេក្រង់សម្រាប់ញាត់នូវសិនស័រកាមេរ៉ាសែលហ្វី។ បន្ថែមពីនេះស្មាតហ្វូននេះ ក៏នឹងដំណើរការនៅលើស្បែកថ្មី ColorOS 15 ដែលមានការតម្លើងនូវ Flashlight អេក្រង់ ហើយនិងប៊ូតុងកាមេរ៉ានៅលើប៊ូតុង Lock screen ទៀតផង។
ជាមួយនិងការឌីស្សាញថ្មីនេះ ស្មាតហ្វូននេះ មើលទៅស្រដៀងគ្នាជាមួយនិងស្មាតហ្វូនម៉ូដែលស្តង់ដារ iPhone 15 អញ្ចឹងដែរ។ និយាយទៅស្មាតហ្វូននេះដូចគ្នាជាមួយនិង iPhone ដែលមិនបានតម្លើងនូវបច្ចេកវិទ្យាអេក្រង់ Dynamic Island។ និយាយពីកម្លាំងម៉ាស៊ីនវិញនៅលើស្មាតហ្វូន Find X8 គឺនឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 ដែលជាឈីបមានសមត្ថភាពខ្ពស់ដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិត ហើយស្មាតហ្វូននេះ ក៏នឹងមានការពង្រឹងទៅលើកាមេរ៉ាផងដែរ។
Article image
សូមជំរាបថា OPPO ធ្លាប់បានទម្លាយព័ត៌មានខ្លះៗរួចមកហើយពី Find X8។ ស្មាតហ្វូននេះត្រូវបានគេនិយាយថា គឺនឹងមាន ទម្ងន់ស្រាល និងមានកម្រ៉ាស់ស្តើង ព្រមទាំងមានទំហំតូចជាងម៉ូដែលមុនថែមទៀតផង។ ប៉ុន្តែថាមពលថ្មនៅលើស្មាតហ្វូននេះនឹងមានទំហំធំជាងមុន ហើយនិងមានម៉ូឌុលកាមេរ៉ាតូចជាងជំនាន់មុន។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានទម្ងន់ស្រាលជាង 200 grams។
Find X8 series ត្រូវបានគេបញ្ជាក់ថា នឹងមាន 2 ម៉ូដែល រួមមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro ដោយម៉ូដែលស្តង់ដារ នឹងមានអេក្រង់តូចជាងមុន រួមជាមួយនិងកាមេរ៉ាក្រោយ 3 គ្រាប់ រួមជាមួយនិង Periscope Lens មួយគ្រាប់។ ចំពោះម៉ូដែល Pro គឺមានអេក្រង់ទំហំធំ ហើយនឹងមានកាមេរ៉ា Periscope ចំនួន 2 គ្រាប់។ ថ្មីៗនេះមានការបង្ហាញថា ស្មាតហ្វូននេះ នឹងដំណើរការលើឈីប Dimensity 9400 និងមានរ៉េម 16GB ដំណើរការលើ Android 15 ហើយនិងកាមេរ៉ាគោលទំហំ 50MP។
Article image
OPPO Find X8 Series ត្រូវគេជឿជាក់ថា នឹងមានការប្រកាសចេញនៅប្រទេសចិនពាក់កណ្តាលខែតុលា អាចនឹងចំថ្ងៃទី 21 ខែតុលា ហើយស្មាតហ្វូននេះ ក៏នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកល រួមទាំងប្រទេសឥណ្ឌាផងដែរ។