ស្វែងរកពួកយើង:

ផ្លូវការណ៌៖ ព្រឹត្តិការណ៌ Galaxy Unpacked នឹងប្រារព្ធឡើងនៅថ្ងៃ 23 ខែមករា

ដោយ

Koun Jab Luffy

07 មករា 2025 09:45 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីមានការបែកធ្លាយព័ត៌មាន និងពាក្យចចាមអារ៉ាមជាច្រើនខែរួចមក នៅថ្ងៃនេះ មានការប្រកាសជាផ្លូវការណ៌ពីកាលបរិច្ឆេតនៃបង្ហាញចេញនូវវត្តមានស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Series ហើយ។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Samsung បានអោយដឹងថា ព្រឹត្តិការណ៌ The Next Galaxy Unpacked នឹងមានការរៀបចំឡើងនៅថ្ងៃទី 23 ខែមករាខាងមុខនេះ ដែលកម្មវិធីនឹងមានការប្រារព្ធឡើងនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដែលនឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ទៀតផង។
ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ព្រឹត្តិការណ៌នេះ នឹងមានធ្វើការផ្សាយផ្ទាល់នៅលើបណ្តាញសង្គម និងវិបសាយផ្លូវការណ៌របស់ខ្លួន ដែលមានដូចជា Samsung's website, YouTube channel និង Samsung Newsroom ជាដើម។ នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនគឺមានការបញ្ជាក់ថា Samsung នឹងមានការបង្ហាញចេញនូវ “the next evolution of Galaxy AI.” ហើយក៏នឹងមានការដាក់អោយដំណើរការនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series ទៀតផង។
សម្រាប់ស្មាតហ្វូនដែលត្រូវប្រកាសចេញនេះ គឺមានដូចជា Galaxy S25, Galaxy S25+ និង Galaxy S25 Ultra។ នៅក្នុងក៏នឹងមានម៉ូដែលទី 4 ដែលមានឈ្មោះថា Galaxy S25 Slim ផងដែរ ប៉ុន្តែម៉ូដែលនេះ អាចនឹងបង្ហាញវត្តមាននៅ  2 ឬ 3 ខែបន្ទាប់ពីព្រឹត្តិការណ៌នេះ។ ក្រុមហ៊ុន Samsung ក៏បានបញ្ជាក់ដែរ សម្រាប់ Galaxy AI ថ្មីនេះ នឹងផ្តល់នូវបទពិសោធន៌ កាន់តែអស្ចារ្យសម្រាប់ការប្រើប្រាស់។
បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏នឹងមានការបើកអោយកក់ទុកមុនទៅលើស្មាតហ្វូន  Galaxy S25 series ផងដែរ នៅថ្ងៃសម្ពោធនោះ។ សូមជំរាបថា មុននេះ មានសេចក្តីរាយការណ៌ជាច្រើនទាក់ទងជាមួយនិង Galaxy S25 series នេះ ហើយក្នុងនោះក៏មានការបញ្ចេញនូវរូបភាព និងវីដេអូមួយចំនួនទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Elite គ្រប់ម៉ូដែល ហើយក៏នឹងមានពង្រឹងសមត្ថភាពកាមេរ៉ាទៀតផង។ សម្រាប់ស្មាតហ្វូន Ultra នឹងមានទំហំ 512GB និង 1TB ហើយនិងរ៉េមទំហំ 16GB។
ផ្លូវការណ៌៖ ព្រឹត្តិការណ៌ Galaxy Unpacked នឹងប្រារព្ធឡើងនៅថ្ងៃ 23 ខែមករា