ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មីទម្លាយថា Huawei P80 Series នឹងប្រើប្រាស់នូវសិនស័រជំនាន់ថ្មី OV50X

ដោយ

Koun Jab Luffy

22 កុម្ភៈ 2024 10:17 ព្រឹក

អាន 2 នាទី

Article image
គិតត្រឹមថ្ងៃនេះ ពេលវេលានៃការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Huawei P70 lineup គឺកាន់តែខិតជិតចូលមកដល់ហើយ ស្របពេលជាមួយគ្នានេះ លក្ខណៈសម្បត្តិទូទៅដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានគេចែកចាយនៅលើអនឡាញស្ទើរតែគ្រប់ជ្រុងរួចហើយផងដែរ។ យោងតាមពាក្យចចាមរ៉ាមថ្មីនៅថ្ងៃនេះ បានទម្លាយចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូន Huawei P80 Series ថែមទៀតហើយ ដោយការបែកធ្លាយនេះ បញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវសិនស័រជំនាន់ថ្មី OV50X សម្រាប់ការផលិតរូបភាពកាន់តែខ្លាំងជាងមុនថែមទៀតផង។
បើតាមការអ្នកទម្លាត @SmartPikachu បង្ហោះនៅលើនបណ្តាញ Weibo ក៏បាននិយាយពីសិនស័រ OV50X lens នេះផងដែរ ដោយលោកបាននិយាយថា សិនស័រជំនាន់ថ្មីនេះ ក៏នឹងមានការអភិវឌ្ឍរួមគ្នាជាមួយនិងក្រុមហ៊ុន Huawei ថែមទៀតផង។ នៅលើការបង្ហោះនេះ ក៏បានបញ្ជាក់បន្ថែមថា សិនសស័រជំនាន់ថ្មី OV50X camera sensor នេះ នឹងមិនមានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Mate 70 series នោះទេ។ មានការព្យាករណ៌ថា សិនស័រនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Huawei P80 series ដែលនឹងមានវត្តមាននៅពេលខាងមុខ។
OV50X lens គឺជាសិនស័រជំនាន់ថ្មីមួយដែលមានកម្រិតត្រឹមតែ 1-អ៊ីងប៉ុណ្ណោះ ហើយសិនស័រនេះ គឺមានការផលិតចេញដោយ Haowei (HW)។ សិនស័រនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិត 22nm technology រួមជាមួយនិងការគាំទ្រដោយទំហំ 1-inch super large platform។ ក្រុមហ៊ុនដែលជាអ្នកផលិតនោះ បាននិយាយថា សិនស័រនេះ គឺដំណើរការនៅលើបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយដែលមានការគាំទ្រដោត LOFIC technology។
Article image
សូមជំរាបថា កាលពីពេលមុននេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមនិយាយដែររ ស្មាតហ្វូនជំនាន់ថ្មីដែលស្ថិតនៅក្នុងត្រកូល Mate lineup គឺអាចនឹងមានការនាំមកនូវជាមួយនិងកាមេរ៉ា 3 គ្រាប់ ហើយនិងមានការគាំទ្រដោយសិនស័រ OV50K កម្រិត 1-អ៊ីងនៅលើកាមេរ៉ាគោល ហើយនិងមានការប្រើប្រាស់ជាមួយនិងបច្ចេកវិទ្យា Variable aperture រួមនិង hybrid lens ថែមទៀតផង។ ដូច្នេះជាមួយនិងព័ត៌មានសិនស័រ OV50X នេះ គឺនឹងមានការបបំពាក់នៅលើ Mate 70 series នោះទេ។