ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មីនិយាយថា iPhone 17 Air អាចនឹងមានកម្រាស់ចន្លោះពី 5mm ទៅ 6mm ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

28 វិច្ឆិកា 2024 10:07 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួននៅក្នុងការបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ iPhone ម៉ូដែល  iPhone 17 Air ដែលមានការឌីស្សាញរូបរាងស្តើងជាងគេហើយ។ យោងតាមការបញ្ជាក់ចេញពី The Information បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការឌីស្សាញថ្មីពាក់ព័ន្ធទៅនឹងកម្រាស់របស់វាអោយកាន់តែស្តើងជាងមុន។ ប្រសិនបើរឿងនេះ គឺជាការពិតនោះ ស្មាតហ្វូនជំនាន់ថ្មី iPhone 17 Air នឹងមានការផ្លាស់ប្តូរទៅលើវិមាត្រផងដែរ។
សូមជំរាបថា កន្លងមកមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 Air ឬ  iPhone 17 Slim នឹងបង្ហាញវត្តមានជំនួសវត្តមានរបស់ស្មាតហ្វូន iPhone 16 Plus ដែលប្រកាសចេញនាពេលកន្លងមក។ ជាមួយគ្នានេះមុននេះ ក៏មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការឌីស្សាញរូបរាងស្លីមជាងមុនត្រឹមតែកម្រាស់ចន្លោះពី 5mm ទៅ 6mm ប៉ុណ្ណោះ។ ប្រៀបធៀបជាមួយនិងស្មាតហ្វូន iPhone 16 គឺមានកម្រាស់ 7.8mm ហើយបើមើលទៅលើស្មាតហ្វូន  iPhone 17 Air អាចនឹងស្តើងជាងមុនដល់ទៅ 35%។ គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូន iPhone 6 Plus គឺមានកម្រាស់ 7.1mm។
Article image
បើមើលទៅលើស្មាតហ្វូន iPhone 17 Air ថ្មីនេះ ត្រូវបានគេនិយាយថា អាចនឹងប្រជែងទៅលើកម្រាស់ជាមួយនឹងថេប្លេត iPad Pro 13 ដែលមានកម្រាស់ស្តើងត្រឹមតែ 5.1mm ប៉ុណ្ណោះ។ ស្មាតហ្វូនជំនាន់ថ្មី iPhone 17 Air នេះ នឹងមានការទ្រទ្រង់ទៅលើ mmWave 5G network និងរន្ធ SIM card slot ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏ត្រៀមបំពាក់នូវ 5G modem នៅលើស្មាតហ្វូន iPhone 17 Air នេះថែមទៀតផង។ អ្វីដែលគួរអោយកត់សម្គាល់នោះ នៅពេលនេះ ក្រុមហ៊ុន Samsung ក៏ធ្វើការនៅលើ version នៃស្មាតហ្វូន Galaxy flagship ស្លីមដែលជាផ្នែកមួយនៃស្មាតហ្វូន Galaxy S25 Series ដើម្បីប្រជែងជាមួយនឹង iPhone 17 Air ផងដែរ៕
ពាក្យចចាមអារ៉ាមថ្មីនិយាយថា iPhone 17 Air អាចនឹងមានកម្រាស់ចន្លោះពី 5mm ទៅ 6mm ប៉ុណ្ណោះ