ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មីនិយាយថា iPhones ជំនាន់ថ្មី អាចនឹងប្រើប្រាស់ DeepSeek R1 AI របស់ Huawei

ដោយ

Koun Jab Luffy

05 កុម្ភៈ 2025 07:49 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការបង្ហាញនូវស្មាតហ្វូន iPhones ថ្មីជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា DeepSeek R1 AI ដែលមានការអភិវឌ្ឍន៌ដោយក្រុមហ៊ុន Huawei។ ទាក់ទងជាមួយនិងការវិវត្តថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះ ក៏បានខិតខំនៅក្នុងការនាំយកនូវបច្ចេកវិទ្យា AI ទៅកាន់អតិថិជនជាច្រើនរបស់អាមេរិកផងដែរ។ ដើម្បីអាចសម្រេចបាននូវគោលដៅនេះ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវដំណោះស្រាយថ្មីដែលជារបស់ប្រទេសចិន។
តាមការលើកឡើងរបស់ FixedFocus បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា DeepSeek R1 AI របស់ក្រុមហ៊ុន Huawei សម្រាប់ស្មាតហ្វូន iPhones នាពេលខាងមុខរបស់ខ្លួន។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានលក់ផ្តាច់មុខតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ក្រឡេកមកមើល Apple Intelligence វិញគឺជា AI generative របស់ក្រុមហ៊ុន Apple ដែលអាចប្រើប្រាស់បាននៅលើស្មាតហ្វូន iPhones, iPads និង Macs ហើយនិងដំណើរការនៅក្នុងសហរដ្ឋអាមេរិក និងទីផ្សារជាច្រើនទៀត លើកលែងតែនៅក្នុងសហភាពអ៊ឺរ៉ុប និងចិន។
Article image
សូមជំរាបថា មួយរយៈនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន iPhone នេះ គឺមានការព្រួយបារម្ភដោយសារតែអវត្តមាននៃមុខងារ AI នៅក្នុងស្មាតហ្វូនរបស់ខ្លួនសម្រាប់ទីផ្សាររបស់ចិន។ ស្មាតហ្វូន iPhone 16 series ដែលបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីឆ្នាំមុននេះ ក៏មិនមានបច្ចេកវិទ្យា AI ផងដែរ។ ក្រុមហ៊ុន Apple មិនបានដាក់អោយដំណើរការនូវ ‘Intelligence’ នោះទេ ដោយសារតែបទបញ្ញត្តិរបស់ចិន និងស្តង់ដាររបស់ចិននោះ។
ដោយសារតែកង្វះទៅលើបច្ចេកវិទ្យា AI និងវត្តមានរបស់ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Huawei បានធ្វើអោយមានភាពតានតឹងទៅលើការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ដែលបណ្តាលអោយការលក់មានការធ្លាក់ចុះយ៉ាងខ្លាំង។ ដើម្បីបំពេញនូវតម្រូវការឡើងវិញ ក្រុមហ៊ុននេះ ក៏ត្រៀមបញ្ចេញនូវ ‘Intelligence’ ទៅកាន់អតិថិជនអ្នកប្រើប្រាស់នៅក្នុងទីផ្សាររបស់ចិននៅក្នុងឆ្នាំ 2025 នេះជាមួយនឹងការពង្រឹងសមត្ថភាព និងមុខងារគួរអោយចាប់អារម្មណ៍ជាច្រើនផងដែរ។
Article image
ក្រុមហ៊ុន Apple ពេលនេះ ក៏ចាប់ផ្តើមស្វែងរកនូវវិធីសាស្រ្តថ្មីក្នុងការដំណើការ AI នៅក្នុងទីផ្សាររបស់ចិន និងការប្រើប្រាស់នូវ DeepSeek R1 នាពេលខាងមុខផងដែរ។ ក្រុមហ៊ុននេះ អាចនឹងដាក់អោយដំណើរការនូវបច្ចេកវិទ្យា AI របស់ចិននេះនៅលើស្មាតហ្វូន iPhones ថ្មីរបស់ខ្លួន ដើម្បីស្របទៅតាមបទបញ្ញត្ថិរបស់ចិនជាក់ជាមិនខាន៕