ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មីនិយាយថា Xiaomi 15 Series បំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP69

ដោយ

Koun Jab Luffy

07 កក្កដា 2024 10:32 ព្រឹក

អាន 2 នាទី

Article image
Xiaomi 15 series គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Xiaomi នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅលើទីផ្សារនាចុងឆ្នាំនេះហើយ។ កន្លងមកស្មាតហ្វូននេះ ក៏ធ្លាប់ត្រូវគេបញ្ចេញនូវព័ត៌មានបែកធ្លាយ រួមជាមួយនិងចំណុចទាក់ទាញជាច្រើនរួចហើយផងដែរ។ នៅថ្ងៃនេះ មានការទម្លាយជាថ្មីពីស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ ដោយបានលើកងឡើងថា នៅលើស្មាតហ្វូននេះ នឹងមានការការពារ និងមានភាពធន់កាន់តែខ្លាំងជាងជំនាន់មុន។
នៅក្នុការទម្លាយខាងលើនេះ បាននិយាយថា ស្មាតហ្វូន Xiaomi 15 និង Xiaomi 15 Pro គឺនឹងមានការបំពាក់នូវបច្ចេញវិទ្យាការពារទឹក និងធូលកម្រិតខ្ពស់ជាងមុនគឺ IP69។ សូមជំរាបថា ស្មាតហ្វូនជំនាន់មុនៗរបស់ Xiaomi ដែលចេញលក់កន្លងមក គឺមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីត្រឹមតែ IP68 ប៉ុណ្ណោះ។ ដូច្នេះជាមួយនិងការអាប់ដែតទៅកាន់ IP69 មានការជឿជាក់ថា នឹងរឹតតែល្អជាង IP68។
Article image
សម្រាប់ IP69 rating នេះ ត្រូវបានគេបញ្ជាក់ថា មានសមត្ថភាពខ្ពស់ អាចការពារជាមួយទឹកក្តៅបានថែមទៀតផង។ បន្ថែមពីនេះ ជាមួយនិងការប្រើប្រាស់ IP69 នៅលើស្មាតហ្វូន Xiaomi 15 series គឺនឹងធ្វើអោយស្មាតហ្វូននេះ អាចស៊ូបានជាមួយនិងជម្រៅទឹក 1.5 ម៉ែត្រ ហើយនិងស៊ូរបានរយៈពេលដល់ទៅ 30  នាទី។ ងាកមកមើលលក្ខណៈសម្បត្តិនៅលើស្មាតហ្វូនជំនាន់ថ្មីនេះវិញ គឺត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់ជាមួយនិងបន្ទះឈីប Snapdragon 8 Gen 4។ ឈីបនេះ នឹងបង្ហាញវត្តមាននៅក្នុងខែតុលាខាងមុខនេះហើយ។ ជាមួយគ្នានេះ ក៏មានការព្យាករណ៌ថា Xiaomi 15 series នឹងបង្ហាញវត្តមានជាផ្លូវការនៅក្នុងខែតែមួយផងដែរ។
Article image
គួរបញ្ជាក់ផងដែរ កន្លងមកមានព័ត៌មានថា សង្វាក់ផលិតកម្មទៅលើស្មាតហ្វូន Xiaomi 15 series នឹងធ្វើឡើងនៅខែកញ្ញាខាងមុខនេះផងដែរ។ សម្រាប់ម៉ូដែល Ultra វិញ គឺអាចនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2025។ ដូច្នេះសម្រាប់វត្តមានស្មាតហ្វូនថ្មីនៅខែតុលានេះ គឺនឹងមាន Xiaomi 15 និង Xiaomi 15 Pro តែប៉ុណ្ណោះ។ Xiaomi 15 Pro នឹងមានកាមេរ៉ាទំហំ 50MP (0.8μm) periscope telephoto ហ៊្សូមបាន 3x optical zoom ខណៈដែលកាមេរ៉ាគោលមានទំហំ 50MP។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5400mAh និងមានកម្លាំងសាក 100W wired charging។