OPPO Find X10 ត្រូវបានគេរាយការណ៌ថា នឹងមានអេក្រង់ទំហំ 6.59 អ៊ីងកម្រិត "1.5K" ខណៈដែល Find X10 Pro នឹងមានទំហំ 6.78 អ៊ីងកម្រិត 1.5K ដូចគ្នា នេះបើយោងតាមការបង្ហោះនៅលើបណ្តាញ សង្គមពីសំណាក់អ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាន។ ស្មាតហ្វូនជំនាន់ថ្មីនេះ ទាំងពីរនេះ នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9600 SoC ខណៈដែលម៉ូដែល Pro អាចនឹងមានអេក្រង់ដូចគ្នាជាមួយនិងម៉ូដែល Find X9 Ultra។

ពាក្យចចាមអារ៉ាមថ្មីបង្ហាញពីលក្ខណៈសម្បត្តិអេក្រង់របស់ OPPO Find X10 Series ហើយ
OPPO Find X10 ត្រូវបានគេរាយការណ៌ថា នឹងមានអេក្រង់ទំហំ 6.59 អ៊ីងកម្រិត "1.5K" ខណៈដែល Find X10 Pro នឹងមានទំហំ 6.78 អ៊ីងកម្រិត 1.5K ដូចគ្នា នេះបើយោងតាមការបង្ហោះនៅលើបណ្តាញ សង្គមពីសំណាក់អ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាន។ ស្មាតហ្វូនជំនាន់ថ្មីនេះ ទាំងពីរនេះ នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9600 SoC ខណៈដែលម៉ូដែល Pro អាចនឹងមានអេក្រង់ដូចគ្នាជាមួយនិងម៉ូដែល Find X9 Ultra។
ប្រភពខាងលើនេះ បានបន្តថា នៅលើស្មាតហ្វូនទាំងពីរនេះ គឺមានការបំពាក់មកជាមួយនូវ MagSafe-style wireless charging ផងដែរ។ សូមជំរាបថា កន្លងមក មានការទម្លាយថា Find X10 Pro អាចនឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 200MP និងកាមេរ៉ាទំហំ 200MP មួយគ្រាប់ទៀត ជាប្រភេទPeriscope Telephoto។ សិនស័រទាំងពីរនេះ គឺមានទំហំ 1/1.3 អ៊ីងដូចគ្នា។ ទៅលើកាមេរ៉ា Periscope នេះ អាចនឹងមានទំហំធំជាងកាមេរ៉ាដែកលប្រើប្រាស់នៅលើ Find X9 Pro ដែលប្រើប្រាស់សិនស័រទំហំ 1/1.56 អ៊ីង។

ទៅលើសិនស័រគោល អាចនឹងមានទំហំតូចបន្តិច ហើយមានកម្រិត higher-res ខ្ពស់ជាងមុន។ សម្រាប់ព័ត៌មានលំអិត Find X10 series នឹងមានការបង្ហាញចេញជាបន្តបន្ទាប់ទៀតនៅសប្តាហ៌ខាងមុខនេះហើយ។ សូមកុំភ្លេចរង់ចាំតាមដានជាមួយគ្នា។
