ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មីបានទម្លាយថា Samsung Galaxy Z Fold6 នឹងមានកាមេរ៉ាគោលទំហំ 200MP ISOCELL HP2

ដោយ

Koun Jab Luffy

16 កុម្ភៈ 2024 07:39 ព្រឹក

អាន 1 នាទី

Article image
យោងតាមតាមរបាយការណ៌ថ្មីនៅពេលនេះ បានរាយការណ៌ថា ក្រុមហ៊ុន Samsung អាចនឹងមានការប្រើប្រាស់នូវកាមេរ៉ាជំនាន់ថ្មីនៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold6។ យោងតាមការទម្លាយពី @Tech_Reve ដែលជាប្រភពជឿជាក់បាននោះ បានសសេរថា យើងនឹងឃើញមានការមេរ៉ាដែលមានទំហំ 200MP ISOCELL HP2 ដែលមានប្រើប្រាស់នៅលើ S24 Ultra នោះ ក៏មាននៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6 ដូចគ្នា។
ការលេចចេញនូវព័ត៌មានថ្មីនេះ គឺពិតជាមានភាពភ្ញាក់ផ្អើលមែនទែនសម្រាប់អ្នកដែលតាមទៅលើការលើកឡើងនេះ ពីព្រោះថា កន្លងមក អ្នកទម្លាយ Ice Universe បានបញ្ជាក់ខុសគ្នាថា យើងនឹងឃើញមានកាមេរ៉ាទំហំ 50MP ដែលប្រើប្រាស់នៅលើ Z Fold5 នាពេលនេះ នឹងមានប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Fold6 ផងដែរ។
Article image
សូមជំរាបថា ថ្មីៗនេះ Galaxy Z Fold6 ក៏ធ្លាប់ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ទូលាយជាងមុន ហើយនិងមានទម្ងន់ស្រាលជាងមុនផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold ដែលមានតម្លៃធូរថ្លៃ ដើម្បីបង្ហាញចេញនៅក្នុងឆ្នាំនេះថែមទៀតផង។