
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Slim នៅខែឧសភាឆ្នាំ 2025 ខាងមុខនេះហើយ។ យោងតាមការទម្លាយ Instant Digital បានបង្ហាញថា ស្មាតហ្វូននេះ អាចនឹងមានវត្តមានស្របពេលជាមួយនិងព្រឹត្តិការណ៌ 618 Shopping Festival នៅប្រទេសចិន ដែលជាពេលវេលាពិសេសមួយដែលមានតម្រូវការខ្ពស់សម្រាប់ការទិញផលិតផល។ បន្ថែមពីនេះក៏មានការទម្លាយថា Galaxy S25 Ultra ក៏នឹងមានការដាក់អោយមានការ Pre-Orders បន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានការដឹកជញ្ជូននៅកំឡុងពេលចូលឆ្នាំចិន។
បើតាមការបង្ហាញនៅលើបញ្ជី GeekBench បានអោយដឹងថា Galaxy S25 Slim មានការបំពាក់នូវផ្នែករឹងសមត្ថភាពខ្ពស់ និងមានលេខម៉ូដែល “SM-937U,” ហើយនិងមានពិន្ទុ 3005 ទោលើការតេស្ត single-core និង multi-core មានពិន្ទុ 6945។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ហើយនិងមានរ៉េមទំហំ 12GB ព្រមទាំងដំណើរការនៅលើស្បែក One UI 7 និង Android 15។

Galaxy S25 Slim នឹងមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាល ហើយនិនអេក្រង់ទំហំ 6.7-អ៊ីង Dynamic AMOLED 2x display ជាមួយល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះត្រូវបានគេរាយការណ៌ថា អាចនឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា ALoP camera technology របស់ Samsung អមជាមួយនិងកាមេរ៉ាគោលទំហំ 200MP ហើយនិងមានឡែន 3.5x telephoto lens, ultra-wide camera និងកាមេរ៉ាមុខទំហំ 12MP។ ស្មាតហ្វូនេះមានកម្រ៉ាស់ស្តើង ultra-slim កម្រិត 6.6mm ស្តើងជាង S25 (7.2mm) និង S25 Plus (7.3mm) ថែមទៀតផង។ Galaxy S25 Slim អាចនឹងមានថ្មទំហំ 4700mAh ទៅ 5000mAh។

សូមជំរាបថា Galaxy S25 series អាចនឹងប្រកាសចេញនៅថ្ងៃទី 22 ខែមករាឆ្នាំ 2025 នេះហើយ ដែលមានម៉ូដែល Galaxy S25, S25+ និង S25 Ultra។ S25 និង S25+ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite រ៉េម 12GB+ RAM និងកាមេរ៉ាក្រោយ 3 គ្រាប់ និងមានអេក្រង់ល្បឿន 120Hz។ ចំពោះ S25 Ultra មានអេក្រង់ទំហំ 6.9-អ៊ីង LTPO AMOLED display កាមេរ៉ាគោលទំហំ 200MP quad-camera system ស៊ុមទីតានៀម និងមានថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 45W wired និង Qi2 wireless charging។
