ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមនិយាយថា Galaxy Z Fold6 នឹងមានកម្រ៉ាស់ 11mm ហើយនិងមានស៊ុម Titanium

ដោយ

Koun Jab Luffy

24 កុម្ភៈ 2024 08:31 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីដែលចេញផ្សាយនាពេលថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold6 នឹងមានការកម្រ៉ាស់ស្តើងជាងជំនាន់មុនៗ។ យោងតាមការបង្ហោះចេញពីអ្នកលេងបណ្តាញ X ដែលមានឈ្មោះ Chun Bhai បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីម៉ូដែល Galaxy Z Fold6 នឹងមានកម្រ៉ាស់ស្តើង ហើយនិងមានទម្ងន់ ស្រាលបំផុត។ បើតាមការបញ្ជាក់ខាងលើនេះ អោយដឹងថា ស្មាតហ្វូននេះ មានកម្រ៉ាស់ត្រឹម 11mm ប៉ុណ្ណោះនៅពេលបត់។
របាយការណ៌ខាងលើនេះ បានបន្តថា ការប្រែប្រួលនូវរូបរាងរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺដោយសារតែក្រុមហ៊ុននេះ សម្រេចប្រើប្រាស់នូវស៊ុមជុំវិញ Titanium ប៉ុន្តែក្រមហ៊ុននៅមិនទាន់មានការបញ្ជាក់ពីទម្ងន់របស់ស្មាតហ្វូនអេក្រង់បត់បាន នោះទេ។ របាយការណ៌ដដែលនេះ បន្តបញ្ជាក់ថា សម្រាប់វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏នឹងមិនមានការប្រើ ប្រាស់នូវរន្ធសម្រាប់ S Pen នៅលើស្មាតហ្វូន Galaxy Z Fold6 ដដែល។ ស្មាតហ្វូននេះ អេក្រង់បត់បាននេះ នឹងមានទទឹង អេក្រង់ធំ ដូចអ្វីដែលយើងឃើញនៅលើ Galaxy S24 Ultra អញ្ចឹងដែរ។
Article image
ជាមួយគ្នាក៏មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានកាមេរ៉ា 3 គ្រាប់។ បើតាមការបង្ហាញចេញពីអ្នក ទម្លាយ Yogesh Brar បានបញ្ជាក់អោយដឹងដែរថា នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការបំពាក់នូវកាមេរ៉ាគោល ទំហំ  50MP wide, 10MP zoom និង 12MP ultrawide ដូចស្មាតហ្វូនជំនាន់មុនម៉ូដែល Galaxy Z Fold5 អញ្ចឹង។ លោក បន្តថា អេក្រង់ខាងក្រៅរបស់ស្មាតហ្វូនថ្មីនេះ គឺមានទំហំ 6.4 អ៊ីង បង្ហាញនៅលើខ្នាត 20:9 aspect។ ស្មាតហ្វូន អេក្រង់បត់ បាន Galaxy Z Fold6 នឹងមានជម្រើស 3 ពណ៌ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ថ្មទំហំ 4,600mAh និងមានការពង្រឹងទៅលើបច្ចេកវិទ្យាកាមេរ៉ាថែមទៀតផង។