ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមនិយាយថា Huawei P70 Series នឹងមានការពង្រឹងសមត្ថភាពទៅលើ Periscope Lens អោយខ្ពស់ជាងសិនស័រ OV64B

ដោយ

Koun Jab Luffy

07 មីនា 2024 09:45 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei បាននឹងកំពុងតែស្វែងរកនូវដំណោះស្រាយថ្មីៗពាក់ព័ន្ធនិងការអភិវឌ្ឍបន្ថែមទៅលើសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូន Huawei P70 Series ហើយនិងមានការពង្រឹងទៅលើ Periscope Lens អោយកាន់តែខ្លាំងជាងសិនស័រ OV64B។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុននេះ ហាក់បីដូចជាមានការ ផ្តោតខ្លាំងទៅលើសមត្ថភាពឡែនទាំងអស់របស់ស្មាតហ្វូន Huawei P-series ជំនាន់ថ្មីនេះ ខ្លាំងណាស់។ យោងតាមការបង្ហោះនៅលើ Weibo blogger ដោយគណនីមានឈ្មោះថា @FixedFocus បាននិយាយថា ក្រុមហ៊ុន Huawei គឺមានការយកចិត្តទុកដាក់ខ្លាំងទៅលើ Periscope camera របស់ P70 Series ដោយធ្វើយ៉ាងណា ត្រូវតែខ្លាំងជាងសិនស័រ OV64B។
សូមជំរាបថា សិនស័រ Omnivision OV64B គឺជាសិនស័រដំបូងគេបំផុតនៅលើពិភពលោក ដែលប្រើប្រាស់នូវកម្រិត 0.7-micron ដែលមានកាមេរ៉ាទំហំ 64MP។ សិនស័រនេះអាចប្រើប្រាស់ជាមួយនិងស្មាតហ្វូនថ្នាក់ប្រណិតដែលមានកម្រ៉ាស់ស្តើងកម្រិតដល់ទៅ ultra-thin។ សិនស័រនេះមានការដំណើរការនៅលើស្រទាប់ PureCel Plus-S stacked die technology និងមានការគាំទ្រដោយកម្រិតពណ៌ quad-cell color filter array ថែមទៀតផង។ សិនស័រ OV64B គឺមានការទ្រទ្រង់ជាមួយនូវ 2x2 microlens phase detection autofocus (ML-PDAF) ដែលជួយអោយកាមេរ៉ានេះ មានពន្លឺខ្ពស់ អាចធ្វើការផ្តិតរូបភាពបានល្អទោះបីជានៅក្នុងកម្រិត low light ក៏ដោយ។
Article image
អ្នកទម្លាយខាងលើនេះ បានបញ្ជាក់បន្ថែមថា ស្មាតហ្វូនថ្មីនេះ នឹងមានម៉ូដែល P70 និង Pro ហើយនិង P70 Art។ សម្រាប់ម៉ូដែលស្តង់ដាររបស់ស្មាតហ្វូនថ្មីនេះ គឺមិនមានការផ្លាស់ប្តូរទៅលើសមត្ថភាពរបស់ periscope នៅលើ Huawei P70 ដែលហ៊្សូមបាន 5x optical zoom នោះទេ។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន Huawei P70 series ក៏អាចនឹងមានការបំពាក់នូវបច្ចេកវិទ្យា AI imaging ដើម្បីជាការទាក់ទាញសម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្នថែមទៀតផង។ បើតាមដឹងនោះ មុខងារ dynamic AI features គឺនឹងមានការគាំទ្រសម្រាប់ការថតបែប ultra-wide shooter ដែលនេះគឺជាមុខងារថ្មីដែលប្រើប្រាស់នៅលើ variable aperture, better superzoom, ហើយនិងបច្ចេកវិទ្យា XMAGE imaging algorithm។
ជាមួយគ្នានេះ អ្នកទមា្លយ Ming-Chi Kuo កាលពីមុននេះ ក៏ធ្លាប់លើកឡើងពីការអាប់ដែតកាមេរ៉ានៅលើស្មាតហ្វូន P-Series នេះដែរ ដោយនិយាយថា ក្រុមហ៊ុននេះ នឹងធ្វើការពង្រឹងទៅលើ ultra-wide camera។
ពាក្យចចាមអារ៉ាមនិយាយថា Huawei P70 Series នឹងមានការពង្រឹងសមត្ថភាពទៅលើ Periscope Lens អោយខ្ពស់ជាងសិនស័រ OV64B