
នៅមុនការសម្ពោធជាផ្លូវការណ៌ចូលមកដល់នោះ នៅថ្ងៃនេះ មានការទម្លាយចេញនូវតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series ថែមទៀតហើយ។ ប្រភពខាងលើនេះបន្តថា តម្លៃស្មាតហ្វូននេះ នឹងខ្ពស់ដូចគ្នាជាមួយនិងតម្លៃរបស់ស្មាតហ្វូន Mate 60 lineup ដែលកំពុងតែមានដាក់លក់នៅលើទីផ្សារអញ្ចឹងដែរ។ ជាមួយនិងព័ត៌មានតម្លៃនេះ អ្នកប្រើប្រាស់ប្រហែលជានឹងទទួលបាននូវស្មាតហ្វូនជំនាន់ថ្មីដែលមានការបំពាក់នូវបច្ចេកវិទ្យាជំនាន់ថ្មីៗរឹតតែសំបូរបែបជាក់ជាមិនខាន។
គួរបញ្ជាក់ថា ការបែកធ្លាយនូវព័ត៌មានថ្មីនៅថ្ងៃនេះ គឺត្រូវបានចែកចាយដោយអ្នកទម្លាយដែលមានឈ្មោះថា @DirectorShiGuan។ បើតាមរូបភាពខាងលើនេះ គឺពិតជានមានការសសេរឆ្លើយឆ្លងគ្នាថា តម្លៃរបស់ស្មាតហ្វូន Huawei P70 Series គឺដូចគ្នាជាមួយនិងតម្លៃ Mate 60 flagship មែន។

សូមជំរាបថា ស្មាតហ្វូន Huawei Mate 60 ដែលមានលក់នៅលើទីផ្សារនៅពេលនេះ គឺមានតម្លៃចាប់ពី 5499 យ៉ន់ ដែលស្មើរនិង $764 ដុល្លារអាមេរិក។ មកដល់ពេលនេះ ស្មាតហ្វូន Mate60 Series គឺមានដាក់លក់ចំនួន 4 ម៉ូដែល រួមមានដូចជា Huawei Mate 60 (12GB+256GB) តម្លៃ 5499 យ៉ន់, Huawei Mate 60 Pro (12GB+256GB) តម្លៃ 6499 យ៉ន់, Huawei Mate 60 Pro+ (16GB+512GB) តម្លៃ 8999 យ៉ន់ និងម៉ូដែលពិសេស Huawei Mate 60 RS Ultimate Design (16GB + 512GB) មានតម្លៃ 11999 យ៉ន់។

សម្រាប់ស្មាតហ្វូន Huawei P70 series ក៏ត្រូវបានគេទម្លាយថា ក៏អាចនឹងបង្ហាញខ្លួនមានចំនួន 4 ម៉ូដែលដូចគ្នា។ ដូច្នេះផ្អែកលើពាក្យចចាមអារ៉ាមខាងលើនេះ ស្មាតហ្វូន Huawei P70 អាចនឹងមានតម្លៃចាប់ផ្តើមពី 5499 យ៉ន់ដូចគ្នា។ គួរបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានផ្លូវការពីស្មាតហ្វូនថ្មីនៅឡើយទេ។
