
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថា បន្ទាប់ពីការដាក់សម្ពោធជាផ្លូវការណ៌ត្រឹមតែមួយម៉ោងប៉ុណ្ណោះ Nio បានលក់រថយន្ត Nio ET9 First Edition លក់បាន 999 គ្រឿង នេះបើតាមការបញ្ជាក់ពីលោក William Li នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Nio។ សម្រាប់ម៉ូដែលនេះ គឺរថយន្តប្រភេទ Sedan ដែលមានការឌីស្សាញរូបរាងបែបប្រណិត និងមានលក់នៅលើទីផ្សារប្រទេសចិនជាមួយនិងតម្លៃចាប់ពី 818,000 យ៉ន់ដែរប្រហក់ប្រហែល 112,000 ដុល្លារអាមេរិក។
ជាមួយយនិងវត្តមាន First Edition នេះ ត្រូវបានក្រុមហ៊ុនធ្វើការអាបដែតទៅលើផ្នែកខាងក្នុង ក៏ដូចជាផ្នែកខាងក្រៅបានយ៉ាងល្អ ប្រៀបធៀបជាមួយនិងម៉ូដែលស្តង់ដាររបស់ ET9 ហើយរថយន្តម៉ូដែលពិសេសនេះ នឹងចាប់ផ្តើមដឹកជញ្ជូនជាលើកដំបូងនៅខែមីនាឆ្នាំ 2025 ខាងមុខ។ សូមជំរាបថា នៅក្នុងអំឡុងព្រឹត្តិការណ៍សន្និសីទសារព័ត៌មាននោះ លោក Li បានមានប្រសាសន៌ថា គាត់មិនដឹងជាសប្បាយចិត្តប៉ុណ្ណាទេប្រសិនបើរថយន្តនេះអាចលក់បាន 1000 គ្រឿងជាងរៀងរាល់ខែនោះ។ អ្វីដែលរឹតែមានភ្ញាក់ផ្អើលនោះ លោក He Xiaopeng ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Xpeng ដែលមានវត្តមាននៅ Nio Day 2024 ក៏បានជូនពរអោយលោក Li លក់បាន 5,000 គ្រឿង ជាងរៀងរាល់ខែផងដែរ។

គួរបញ្ជាក់ថា រថយន្ត ET9 ត្រូវបានក្រុមហ៊ុន Nio ធ្វើការប្រកាសសម្ពោជាផ្លូវការណ៌នៅថ្ងៃទី 21 ខែធ្នូ នៅក្នុងព្រឹត្តិការណ៌ Nio Day 2024 ដែលរៀបចំឡើងនៅ Guangzhou។ សម្រាប់ម៉ូដែលស្តង់ដារប្រើប្រាស់នូវកញ្ចប់អាគុយ 100 kWh CATL NMC នោះគឺមានតម្លៃចាប់ពី 788,000 យ៉ន់ (108,000 USD) ដែលូរជាងតម្លៃប្រកាសចេញពីឆ្នាំមុន 800,000 យ៉ន់។
Nio ET9 មានការឌីស្សាញជាមួយមានប្រវែងបណ្តោយ 5,324mm និងទទឹង 2,016mm ហើយនិង កំពស់ 1,620mm ព្រមទាំងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,250mm។ នៅផ្នែកក្បាលរថយន្តមានកន្លែងផ្ទុកអីវ៉ាន់ធំទូលាយ រីនៅផ្នែកខាងក្នុងមានការរចនាតុបតែងឡើងប្រណិតទាន់សម័យជាមួយអេក្រង់កម្សាន្តធំ ដៃចង្កូតរចនារាងជ្រុង កន្លែងដាក់កែវទឹក កន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ និងអេក្រង់កម្សាន្តទំហំធំសម្រាប់អ្នករួមដំណើរកៅអេក្រង់ខាងក្រោយដែលភ្ជាប់ជាមួយកៅអីខាងមុខ។
សម្រាប់កៅអីខាងក្រោយជាប្រភេទកៅអីឯករាជ្យសម្រាប់អ្នករួមដំណើរដែលមានភ្ជាប់នូវបច្ចេកវិទ្យា 24 self-developed patent technologies ដែលរួមមានកៅអីប្រភេទ seat cushion មានប្រវែង 582mm និងកៅអីផ្អែកដែលអាចសេរេបាន 45 ដឺក្រេ ហើយនៅចន្លោះកណ្តាលរចនាឡើងដូចជាកូនតុ ហើយក៏មានទូរទឹកកកថែមផង។
រថយន្តអគ្គិសនី Crossover ស៊េរីថ្មីរបស់ Nio មួយនេះ មានបំពាក់នូវប្រព័ន្ធបាញ់បង្ហាញនៅលើកញ្ចក់ខាងមុខដែលមានទំហំធំដល់ទៅ 120-អ៊ីង AR Head up display។ ប្រព័ន្ធបច្ចេកវិទ្យាដំណើរការនៅលើ Nio ET9 គឺគាំទ្រដោយបន្ទះឈីប Shenji NX9031 ខ្នាត 5nm ដែលជាឈីបរថយន្តឆ្លាតវៃ automotive-grade intelligent driving chip អភិវឌ្ឍន៍ដោយក្រុមហ៊ុន Nio ផ្ទាល់តែម្តង។
បន្ថែមពីនេះ ប្រតិបត្តិការទូទៅនៅលើ Noi ET9 គឺដំណើរការដោយ SkyOS Tianshu operating system ដែលជាប្រតិបត្តិការរថយន្តមានភ្ជាប់មកជាមួយនូវមុខងារប្រើ AI ដ៏ឆ្លាតវៃថែមទៀតផង។ Nio ET9 ត្រូវបានគេដឹងថាប្រើប្រាស់កញ្ចប់ថ្មទំហំធំដល់ 120kWh ហើយក៏ជារថយន្តអគ្គិសនីរបស់ប្រទេសចិនដំបូងគេដែលគាំទ្រនូវប្រព័ន្ធសាកភ្លើងស្តង់ដារសកលកំលាំង 900 V high-voltage architecture។
លក្ខណៈពិសេសផ្សេងទៀតដូចជាមានប្រព័ន្ធមុខងារ Skyride intelligent chassis system ដែលដំណើរការជាមួយកង់ខាងក្រោយ និង Fully active air suspension។ ប្រព័ន្ធនេះ ជួយធ្វើឲ្យសមត្ថភាពរបស់ Nio អាចផ្តល់អនុភាពកំលាំងបង្វិលខ្លាំងដល់ទៅ 1,000 ជុំក្នុងមួយវិនាទី និងការគ្រប់គ្រងក្នុងការបែកចែកកំលាំងទៅកាន់កង់នីមួយៗដំណើរការដោយឯករាជ្យ ដើម្បីសម្រួលដល់ការបើកបរនៅលើគ្រប់ស្ថានភាពផ្លូវ៕
