
vivo នឹងមានការសម្ពោធជាផ្លូវការនូវសា្មតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន vivo X Fold 3 series នៅលើទីផ្សារក្នុងប្រទេសចិននៅថ្ងៃទី 26 ខែមីនខាងមុខនេះហើយ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេដឹងថា នឹងមានការឌីស្សាញជាមួយនិងស្ទីលថ្មី ដែលនឹងមានទម្ងន់ស្រាលជាងស្មាតហ្វូនដែលមិនមែនជាម៉ូដែលបត់បានថែមទៀតផង។
នៅថ្ងៃនេះ យោងតាមការទម្លាយចេញពី Several tech bloggers ដែលមានប្រភពចេញពីប្រទេសចិន បានចែកចាយនូវទំហំ និងទម្ងន់របសៈស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 series នេះហើយ។
Tech bloggers នៅក្នុងប្រទេសចិនេះ បានបញ្ជាក់ថា Vivo X Fold 3 Pro នឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានទំហំកម្រ៉ាស់ 11.2mm នៅពេលបត់ចូលគ្នា និងកម្រ៉ាស់ 5.2mm នៅពេលដែលអេក្រង់ទាំងពីរនេះលាតចេញ។ ស្មាតហ្វូនអេក្រង់បត់បាននេះ ត្រូវបានគេរាយការណ៌ថា នឹងមានទម្ងន់ត្រឹមតែ 236 grams ប៉ុណ្ណោះ។
សម្រាប់ Vivo X-Fold 3 ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួនជាស្មាតហ្វូនអេក្រង់បត់បានដែលមានទម្ងន់ស្រាលបំផុតក្នុងប្រវត្តិសាស្រ្តស្មាតហ្វូនដែលមានអេក្រង់បត់បាន។ ស្មាតហ្វូននេះត្រូវគនិយាយថា គឺមានទម្ងន់ត្រឹមតែ 219 grams ប៉ុណ្ណោះ ប្រៀបធៀបជាមួយនិង iPhone 15 Pro Max គឺមានទម្ងន់ 221 gram និង Galaxy S24 Ultra មានទម្ងន់ 232 grams។ Vivo X-Fold 3 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 នឹងមានកម្រ៉ាស់ស្តើងត្រឹមតែ 4.65mm នៅពេលអេក្រង់លាតពេញ។
