ស្វែងរកពួកយើង:

ពិន្ទុបន្ទះឈីប Snapdragon 8 Elite នាំមុខបន្ទះឈីប A18 Pro នៅលើបញ្ជីធ្វើតេស្តសមត្ថភាព AnTuTu

ដោយ

Koun Jab Luffy

21 តុលា 2024 02:40 រសៀល

អាន 2 នាទី

Article image
បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm ត្រូវគេប្រទះឃើញនៅលើ  AnTuTu Benchmark ហើយ។ ការបង្ហាញខ្លួនបន្ទះឈីបនេះ ត្រូវបានគេដាក់ការសង្ស័យថា អាចនឹងបំពាក់នៅលើស្មាតហ្វូន realme GT 7 Pro ដែលនឹងការប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។ ទិន្នន័យនៅលើ Benchmark នេះ គឺមានការទម្លាយចេញពី OnLeaks និង Smartprix ដែលបង្ហាញថា បន្ទះឈីប Snapdragon 8 Elite នេះ គឺអាចយកឈ្នះទៅលើបន្ទះឈីប A18 Bionic របស់ក្រុមហ៊ុន Apple ដែលបំពាក់នៅលើស្មាតហ្វូន iPhone 16 Pro Max ថែមទៀតផង។
បន្ថែមពីនេះ នៅលើ Benchmark ខាងលើនេះ ក៏មានការបង្ហាញរូបភាពពីការធ្វើតេស្ត ស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro ដែលដំណើរការនូវបន្ទះឈីប Snapdragon 8 Elite នេះ អាចយកឈ្នះទៅលើស្មាតហ្វូន  iPhone 16 Pro Max ថែមទៀតផង។ តាមការធ្វើតេស្តស្មាតហ្វូន GT 7 Pro នេះ គឺទទទួលបានពិន្ទុ 3,025,991 នៅលើ AnTuTu ដែលជិតស្មើទៅនឹង 2 ដងនៃពិន្ទុ 1,651,728 របស់បន្ទះឈីប A18 Pro របស់ក្រុមហ៊ុន Apple។ ពិន្ទុនេះ គឺជិតស្មើទៅនឹងបន្ទះឈីប MediaTek Dimensity 9400 ដែលមានពិន្ទុប្រហែលទៅនឹង  3,007,853 នៅក្នុងការតេស្តដូចគ្នា។
Article image
ក្រៅពីបញ្ជី AnTuTu នេះ ការបែកធ្លាយខាងលើនេះ ក៏បានបញ្ជាក់នូវសមត្ថភាពដ៏ខ្លាំងក្លាបន្ទះឈីប Snapdragon 8 Elite ដែលស្មាតហ្វូន OnePlus 13 នៅលើបញ្ជី Geekbench ដែលមានការប្រើប្រាស់នូវបន្ទះឈីបដូចគ្នាផងដែរ។ ស្មាតហ្វូន  OnePlus 13  នេះមានពិន្ទុ  3,216 និង 10,051  នៅក្នុងការតេស្ត single-core និងmulti-core របស់ Geekbench 6 ។
Article image
សូមជំរាបថា ស្មាតហ្វូន realem GT 7 Pro នេះ នឹងមានអេក្រង់ទំហំ 6.78-អ៊ីង BOE OLED display រត់មួយជាមួយល្បឿន120Hz refresh rate និងបង្ហាញចេញបាន 1.5K ហើយថែមទាំងគែមកោងនៅលើជ្រុងទាំង 4 ទៀតផង។ ស្មាតហ្វូននេះ ក៏ទទួលបាននូវការអនុម័តចេញពីវិញ្ញាបនបត្រ 3C របស់ចិនជាមួយនឹងការប្រើប្រាស់នូវកម្លាំងសាកល្បឿន 120W charging។ បន្ថែមពីនេះ របាយការណ៍ជាច្រើនមុននេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 6000mAh ផងដែរ។
ក្រៅពីកាមេរ៉ានោះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel Sony IMX906 និងមួយគ្រាប់ទៀតមានទំហំ 8-Megapixel ultra-wide angle lens ហើយនិងគ្រាប់ទីបីមានទំហំ 50-Megapixel Sony IMX882 telephoto ជាមួយនឹង 3x optical zoom ហើយវាក៏មាន hybrid magnification ខ្ពស់ជាងមុនថែមទៀតផង៕
ពិន្ទុបន្ទះឈីប Snapdragon 8 Elite នាំមុខបន្ទះឈីប A18 Pro នៅលើបញ្ជីធ្វើតេស្តសមត្ថភាព AnTuTu