ស្វែងរកពួកយើង:

ពេញលេងហើយ! Reno 15 Pro Max និង Reno15 Pro ដាក់លក់នៅលើទីផ្សារសកល តម្លៃជិត 800 ដុល្លារ

ដោយ

Koun Jab Luffy

03 មករា 2026 10:46 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Reno15 Pro Max និង Reno15 Pro នៅកោះតៃវ៉ាន់ ហើយស្មាតហ្វូនទាំងពីរនេះ ក៏ចាប់ផ្តើមដាក់លក់ភ្លាមៗផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Reno15 Pro Max ត្រូវបានគេបញ្ជាក់ថា គឺម៉ូដែលមួយដែលបាន Rebrand ចេញពីស្មាតហ្វូនជំនាន់ថ្មី Reno15 Pro ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែវិច្ឆិកាឆ្នាំ 2025 កន្លងទៅ ខណៈដែលស្មាតហ្វូន  Reno15 Pro គឺជាស្មាតហ្វូន Reno 15 ដែលលក់នៅទីផ្សារចិន។
ទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Reno15 Pro Max និង Reno15 Pro ថ្មីនេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8450 SoC និងរ៉េមទំហំ 12GB។ សម្រាប់ស្មាតហ្វូន Pro Max មានអេក្រង់ទំហំ 6.78 អ៊ីង AMOLED ទ្រទ្រង់ជាមួយនឹងល្បឿនអេក្រង់ refresh rate120Hz កម្រិត Full-HD+ Resolution ហើយមានការតម្លើងដោយកញ្ចក់ការពារ Corning Gorilla Glass Victus 2។ សម្រាប់ស្មាតហ្វូន Pro វិញ គឺមានអេក្រង់ទំហំ 6.32 អ៊ីង ខណៈដែលមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងស្មាតហ្វូន Pro Max អញ្ចឹង ខុសតែការពារដោយកញ្ចក់ Gorilla Glass 7i ប៉ុណ្ណោះ។
Article image
ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 200MP និងទីពីរមានទំហំ 50MP Periscope Telephoto គាំទ្រជាមួយនឹងមុខងារហ៊្សូម 3.5x optical zoom និងទីបីមានទំហំ 50MP ជាឡែនUltrawide។ ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាខាងមុខទំហំ 50MP សម្រាប់វីដេអូខល និង selfie។ ស្មាតហ្វូន Reno15 Pro Max នេះ មានថាមពលថ្មទំហំ 6,500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង50W wireless charging។ ស្មាតហ្វូន  Reno15 Pro មានថាមពលថ្មទំហំ 6,200mAh cell ជាមួយនឹងបច្ចេកវិទ្យា  80W wired charging។
Article image
ស្មាតហ្វូនទាំងពីរនេះ មានបំពាក់នូវ Bluetooth 5.4, Wi-Fi 6, NFC និងសិនស័រស្កែនម្រាមដៃលើអេក្រង់, Stereo speakers និងបច្ចេកវិទ្យា IP69 សម្រាប់ការពារទឹក និងធូលីមកជាមួយផងដែរ។ ស្មាតហ្វូនថ្មីនេះ បំពាក់នូវ Android 16 ជាមួយនឹង ColorOS 16 និងមុខងារ AI ជាច្រើនទៀត។ និយាយពីការដាក់លក់នៅតៃវ៉ាន់ ស្មាតហ្វូន Reno15 Pro Max នេះមានតម្លៃ  NT$ 24,990 ($795) សម្រាប់ទំហំ 12GB/512GB ។ ស្មាតហ្វូននេះ មានពណ៌ Midnight Brown និង Twilight Gold។ សម្រាប់ស្មាតហ្វូន Reno15 Pro មានពណ៌ Aurora Blue និង Midnight Brown ហើយវាមានតម្លៃ NT$ 20,990 ($670) សម្រាប់ទំហំ 12GB/256GB៕
Article image