ក្រុមហ៊ុនផលិតឡានយោធាចិនឈ្មោះថា Beijing Automobile Works ទើបតែបានធ្វើការប្រកាសចេញឡានប្រភេទ off-road ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល BJ212 T01 ដែលមានការឌីស្សាញឡើងដោយប្រើប្រាស់ DNA ឡានយោធា ដែលមើលទៅមានភាពអំណាច និងខ្លាំងមិនធម្មតា។ 212 T01 ត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីចេញពីម៉ូដែល BJ T01 SUV ដែលបានប្រកាសចេញកាលពីខែកុម្ភៈ ឆ្នាំ 2026 និងកំពុងចេញលក់នៅទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។

BJ212 T01 ស៊េរីឆ្នាំ 2026 ជាប្រភេទឡាន off-roader មានទ្វារប្រាំ ផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹងប្រភេទ body-on-frame chassis ដែលមានប្រសិទ្ធិភាព និងសមត្ថភាពខ្ពស់សម្រាប់ការបើកបរនៅលើផ្លូវ off-road ធៀបនឹងម៉ូដែលឡាន off-road មួយចំនួនដូចជា Jeep Wrangler និង Ineos Grenadier។ មិនខុសពី Jeep Wrangler នោះឡើយ ដោយម៉ូដែល T01 ត្រូវបានធ្វើការអភិវឌ្ឍន៍ឡើងសម្រាប់បម្រើនៅក្នុងវិស័យយោធាប្រទេសចិនដែលរ៉ាប់រងផលិតដោយក្រុមហ៊ុន BAW ផ្ទាល់ មុននឹងមានការវិវត្តន៍មកជាឡានបម្រើសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនស៊ីវិល ហើយក៏មិនខុសពីម៉ូដែល Mahindra Thar នោះដែរ។

មិនដូចម៉ូដែល Mahindra Thar ទេ ដោយសារក្រុមហ៊ុន BAW បានប្រុងប្រយ័ត្នក្នុងការផ្តល់ឱ្យ 212 T01 របស់ខ្លួននូវការរចនាផ្នែកខាងមុខដ៏ប្លែកពីឡានរបស់ Jeep ទោះបីជាមានរូបរាងស្ទើរតែដូចគ្នាបេះបិទសម្រាប់សសរគ្រោងដំបូល A-pillar ក៏ដោយ។ និយាយជារួមទៅ BJ212 T01 ឆ្នាំ 2026 ត្រូវបានក្រុមហ៊ុនធ្វើការកែប្រែការឌីស្សាញរូបរាងថ្មីខុសពីម៉ូដែល 212 ដែលបង្ហាញខ្លួនកាលពីដើមឆ្នាំ 2026 និងដើម្បីកុំឲ្យមានភាពស្រដៀងគ្នានឹងខ្លាំងជាមួយនឹងឡាន off-road ម៉ូដែល Jeep Wrangler។ ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិរបស់ 212 T01 ឆ្នាំ 2026 មិនទាន់ត្រូវបានបង្ហាញព័ត៌មានលម្អិតនៅឡើយទេ។  BJ212 T01 ឆ្នាំ 2026 អាចនឹងមានតម្លៃចាប់ពីខ្ទង់ $81,990 ហើយអាចនឹងមានវត្តមាននៅទីផ្សារអូស្ត្រាលីនៅពេលវេលាណាមួយក្នុងឆ្នាំ 2027។

ដោយឡែកសម្រាប់ម៉ូដែល BJ T01 ដែលជា 5-door SUV ចេញកាលពីដើមឆ្នាំនេះ គឺមានតួរខ្លួនប្រវែង 4,705mm/ទទឹង 1,895mm/ កំពស់ 1,936mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,860mm។ ឡាន off-roader របស់ចិនមួយនេះប្រើប្រាស់ម៉ាស៊ីនពីរជម្រើស ក្នុងនោះមានម៉ាស៊ីនសាំង  2.0-litre turbo four-cylinder petrol កម្លាំង 185kW/410N.m និងម៉ាស៊ីនម៉ាស៊ូត 2.0-litre turbo four-cylinder diesel engines កម្លាំង 125kW/415N.m ដែលផ្គួរផ្គង់ដំណើរការដោយប្រអប់លេខ ZF automatic transmission ស្វ័យប្រវត្តិមាន 8-វគ្គជាមួយប្រព័ន្ធបើកបរប៉ុងពីរ ឬ Four-wheel-drive។ BJ T01 ក៏មានសមត្ថភាពអាចបើកបរនៅក្នុងទឹកបានជម្រៅ 850mm ថែមទៀតផង៕