ស្វែងរកពួកយើង:

ពេញលេងហើយ! ស្មាតហ្វូនស៊េរីថ្មី Redmi K80 Ultra គឺនឹងមានថាមពលថ្មធំដល់ទៅ 7500mAh

ដោយ

Koun Jab Luffy

23 ឧសភា 2025 02:37 រសៀល

អាន 2 នាទី

Article image
កាលពីខែកុម្ភៈកន្លងទៅនេះ មានការបែកធ្លាយថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Redmi K80 Ultra នឹងបង្ហាញខ្លួនជាមួយនឹងថាមពលថ្មធំជាងទំហំ 7,000mAh ប៉ុន្តែពេលនេះយោងតាមរបាយការណ៍ថ្មី គឺបានបញ្ជាក់លម្អិតអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះថែមទៀតហើយដោយមានការបង្ហាញថា ថាមពលថ្មអាចនឹងធំជាងនេះ។ បើតាមការទម្លាយចេញពី  XpertPick បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី K80 Ultra នេះ បង្ហាញខ្លួននៅលើ CMIIT របស់ចិនហើយ ដោយភ្ជាប់ជាមួយនឹងលេខម៉ូដែល 25060RK16C។
យោងតាមការបញ្ជាក់នៅក្នុងបញ្ជីខាងលើនេះ ឃើញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មដល់ទៅ 7270mAh។ ដូច្នេះ សម្រាប់ផ្លូវការណ៌គោលដៅនៃការធ្វើទីផ្សាររបស់ខ្លួន ក្រុមហ៊ុន Xiaomi អាចនឹងផ្សព្វផ្សាយថា ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មដល់ទៅ 7500mAh។ ខណៈដែលក្រុមហ៊ុន Xiaomi មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេនោះ ក៏មានការបែកធ្លាយជាច្រើនបានទម្លាយថា ស្មាតហ្វូន K80 Ultra ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.8-អ៊ីង LTPS OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់  1.5K resolution។
នៅលើស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 Plus របស់ក្រុមហ៊ុន MediaTek។ សម្រាប់ថាមពលថ្មទំហំ 7500mAh នេះ គឺក្រុមហ៊ុននឹងមានការដាក់អោយប្រើប្រាស់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 100W wired charging ផងដែរ។ បន្ថែមពីនេះ ក៏មានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ ក៏នឹងមានកាមេរ៉ាខាងក្រោយ 3  គ្រាប់ ដែលមានទំហំ 50-Megapixel ហើយតួខ្លួនមានការឌីស្សញគែមធ្វើពីលោហធាតុផងដែរ។
ស្មាតហ្វូន K80 Ultra នេះអាចនឹងប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតនៅលើទីផ្សារដូចជា iQOO, Realme និង OnePlus ដែលពេលនេះធ្វើការនៅលើស្មាតហ្វូនជាច្រើនដែលប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 Plus នោះ។ ស្មាតហ្វូននេះ អាចនឹងមានវត្តមានស្មាតហ្វូន e iQOO Neo 10S Pro, Realme Neo 7 Pro និង OnePlus Ace 5s ដែលស្មាតហ្វូនទាំងនេះប្រើប្រាស់នូវអេក្រង់ OLED Displays ជាមួយនឹងកម្រិតភាពច្បាស់  1.5K resolution និងថាមពលថ្មលើសពី 7000mAh។
Article image
សូមជំរាបថា ក្រុមហ៊ុន Xiaomi ក៏ត្រៀមនឹងបញ្ចេញនូវស្មាតហ្វូន Xiaomi 15s Pro និង Pad 7 Ultra នៅក្នុងប្រទេសចិនឆាប់ៗនេះផងដែរ។ សម្រាប់ម៉ូដែលថ្មីនេះ គឺជាផលិតផលដំបូងបំផុតរបស់ក្រុមហ៊ុននេះដែលប្រើប្រាស់នូវ XRING O1 silicon ។ សម្រាប់ស្មាតហ្វូន Redmi K80 Ultra នឹងបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះ៕
ពេញលេងហើយ! ស្មាតហ្វូនស៊េរីថ្មី Redmi K80 Ultra គឺនឹងមានថាមពលថ្មធំដល់ទៅ 7500mAh