ស្វែងរកពួកយើង:

ព័ត៌មានថ្មី: Samsung អាចនឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់ 3 តង់ក្នុងខែនេះហើយ

ដោយ

Koun Jab Luffy

03 កញ្ញា 2025 07:47 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បាន 3តង់ របស់ខ្លួន បន្ទាប់ពីមានការបែកធ្លាយព័ត៌មានជាច្រើនរួចមក។ តាមសេចក្តីរាយការណ៌នៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើស្មាតហ្វូនជំនាន់ថ្មីនេះហើយ។
ផ្អែកតាមការចេញផ្សាយពីសារព័ត៌មានកូរ៉េខាងត្បូង ET News បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់ 3 តង់នេះ នៅព្រឹត្តិការណ៌ Unpacked event នាចុងខែនេះ ហើយនឹងអាចដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារនាខែវិច្ឆិកាខាងមុខ។
យោងតាមព័ត៌មានថ្មីពីផ្នែកងសង្វាក់ផលិតកម្ម បានអោយដឹងថា ក្រុមហ៊ុន Samsung នឹងធ្វើការផលិតចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ ចំនួនត្រឹមតែ 50,000 គ្រឿងតែប៉ុណ្ណោះ ដែលតួរលេខនេះ គឺទាបជាងការប៉ាន់ស្មានពីមុនមក។ សូមជំរាបថា កន្លងមក ក្រុមហ៊ុន Samsung ធ្លាប់ត្រូវបានគេទម្លាយថា នឹងមានការផលិតស្មាតហ្វូនថ្មីនេះ ដល់ទៅ 200,000 គ្រឿង។
Article image
សម្រាប់ជំនាន់ដំបូងនៃស្មាតហ្វូនអេក្រង់បត់ 3 តង់របស់ក្រុមហ៊ុន Samsung ដែលអាចនឹងមានឈ្មោះថា Galaxy G Fold/Galaxy Z TriFold ត្រូវបានគេរំពឹងថា គឺគ្រាន់តែជាការតេស្តសាកល្បងទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ជាមុនប៉ុណ្ណោះ។ ហើយស្មាតហ្វូននេះ ក៏នឹងមិនទាន់មានការដាក់លក់នៅលើទីផ្សារជាច្រើនដែរ ដោយអាចនឹងមានតែនៅទីផ្សារធំៗចំនួន 2 តែប៉ុណ្ណោះ ក្នុងនោះមានដូចជា ទីផ្សារប្រទេសកូរ៉េខាងត្បូង និងទីផ្សារប្រទេសចិន។ Samsung ត្រូវបានគេរាយការណ៌ថា នឹងធ្វើការសន្សឹមៗទៅលើម៉ូដែលថ្មីនេះ ដើម្បីរក្សានូវការចាប់អារម្មណ៌ទៅលើ Galaxy Z Fold7។