ស្វែងរកពួកយើង:

ព័ត៌មានថ្មី: vivo V70 និង V70 Elite ស្ថិតនៅក្នុងការអភិវឌ្ឍន៌ហើយអាចនឹងមាន 4 ម៉ូដែល

ដោយ

Koun Jab Luffy

14 មករា 2026 02:33 រសៀល

អាន 2 នាទី

Article image
ស្ងាត់ៗ ស្មាតហ្វូនស៊េរីថ្មី V70 របស់ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៌ថា គឺស្ថិតនៅក្នុងការអភិវឌ្ឍហើយស្មាតហ្វូននេះអាចនឹងមាន 4 ម៉ូដែល រួមមាន Vivo V70, V70 Lite, V70 Elite និង V70E ប៉ុន្តែស្មាតហ្វូនទាំងនេះ នឹងមិនមែនលក់នៅក្នុងប្រទេសឥណ្ឌាគ្រប់ម៉ុដែលទាំងអស់នោះទេ។ យោងតាមរបាយការណ៍ថ្មីមួយចេញពី SmartPrix បានអះអាងថា ក្រុមហ៊ុន Vivo មានគម្រោងក្នុងការបង្ហាញស្មាតហ្វូន V70 series នៅក្នុងប្រទេសឥណ្ឌានៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះហើយ ដែលមានស្មាតហ្វូនតែ 2 ប៉ុណ្ណោះ គឺ vivo V70 និង V70 Elite។
សម្រាប់ស្មាតហ្វូនជំនាន់ថ្មី vivo V70 Lite និង vivo V70E គឺធ្លាប់បានបែកធ្លាយនៅក្នុងរបាយការណ៍ជាច្រើនមុននេះ ហើយក្នុងនោះ ក៏មានការបញ្ជាក់ថា នឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតផងដែរ។ យោងតាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Vivo អាចនឹងសបង្ហាញស្មាតហ្វូន V70 នេះជាមួយនឹងស្មាតហ្វូន  Vivo X200T នៅក្នុងប្រទេសឥណ្ឌា។
Article image
តាមដំណឹងចុងក្រោយនេះ និយាយថា ស្មាតហ្វូន Vivo X200T នឹងបង្ហាញខ្លួននៅចុងខែមករានេះហើយ ក្រុមហ៊ុន Vivo ក៏ចាប់ផ្តើមទម្លាយព័ត៌មានអំពីស្មាតហ្វូននេះផងដែរ។ សម្រាប់ពេលវេលានៅពាក់កណ្តាលខែកុម្ភៈនេះប្រហែលជាមិនធ្លាប់បានទម្លាយពីមុនមកនោះទេ។ ស្មាតហ្វូន Vivo V70 នេះ អាចនឹងមានទំហំ 8GB/256GB ។ សម្រាប់ពណ៌របស់ស្មាតហ្វូននេះគឺពណ៌ក្រហម និងពណ៌លឿង។
Article image
ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 6.517 អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។ បើមើលទៅលើផ្នែកខាងក្រោយនេះ ក្រុមហ៊ុន Vivo នឹងបំពាក់នូវកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលកាមេរ៉ាគោលមានទំហំ 50MP, ultrawide lens និងមួយគ្រាប់ទៀតមានទំហំ 50MP 3x telephoto។ សម្រាប់តម្លៃរបស់ស្មាតហ្វូន Vivo V70 គឺ ₹45,000 ខណៈពេលដែលស្មាតហ្វូន V70 Elite មានតម្លៃ  ₹50,000។ ទៅលើព័ត៌មានលម្អិតរបស់ស្មាតហ្វូន V70 Elite នៅមិនទាន់ទម្លាយនៅឡើយទេ។ អ្វីដែលយើងបានដឹងនៅពេលនេះគឺ ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ BIS នៅក្នុងប្រទេសឥណ្ឌាផងដែរ៕