
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Xiaomi 15 និង Xiaomi 15 Pro នៅលើទីផ្សារប្រទេសចិនហើយ។ ប៉ុន្តែនៅក្នុងស្រឡាយស្មាតហ្វូនថ្មីនេះ ក៏នូវមានម៉ូដែលពិសេសមួយទៀតដែលមានឈ្មោះថា Xiaomi 15 Ultra ផងដែរ ដោយម៉ូដែលនេះ គឺជាម៉ូដែល Flagship ដែលហ្វេនៗជាច្រើនបាននឹងកំពុងតែទន្ទឹងរង់ចាំបំផុត។ ខណៈដែលការប្រកាសចេញស្មាតហ្វូនេះ កាន់តែកៀកកិតខឹតចូលមកដល់នោះ នៅពេលនេះ ស្មាតហ្វូននេះ បានចុះបញ្ជីក្នុងប្រទេសចិន ហើយគឺមានលេខម៉ូដែល 25019PNF3C។
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺបានចុះបញ្ជីនៅលើស្ថាប័នជាច្រើនរួចមកហើយ ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ជាមួយនូវប្រព័ន្ធបច្ចេកវិទ្យាផ្កាយរណប Satellite connectivity ថែមទៀតផង។ របាយការណ៌ដដែលនេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ នឹងនៅតែបន្តប្រើប្រាស់បច្ចេកវិទ្យាសាកកម្លាំង 90W ដូចជំនាន់មុនដដែល។ សម្រាប់ប្រព័ន្ធ satellite connectivity នេះ ប្រហែលជាមានការប្រើប្រាស់បានតែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ ដោយសារតែនៅបញ្ជីនេះ បញ្ជាក់ថា ស្មាតហ្វូននេះ គឺទទួលបានវិញ្ញាបនបត្រពីក្រុមហ៊ុន Tiantong Satellite នៅក្នុងប្រទេសចិន។ សម្រាប់ទីផ្សារសកលវិញ ប្រព័ន្ធនេះអាចនឹងមាននៅតែក្បែរប្រទេសចិនប៉ុណ្ណោះ។

Xiaomi 15 Ultra ត្រូវបានគេរាយការណ៌ នឹងមានកាប្រកាសនៅលើទីផ្សារនាត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ។ សូមជំរាបថា កន្លងមក ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Xiaomi 14 Ultra គឺមានការប្រកាសជាលើកដំបួងនៅខែកុម្ភៈក្នុងកំឡើងព្រឹត្តិការណ៌ MWC នាទីក្រុងបាសេឡូណា ដូច្នេះ សម្រាប់ម៉ូដែលថ្មីនេះ ក៏មានការព្យារកណ៌ថា ក្រុមហ៊ុននេះ អាចនឹងមានការប្រកាសចេញនៅក្នុងពេលវេលាដូចគ្នានេះក៏ថាបាន។ ព្រឹត្តិការណ៌ MWC 2025 នឹងធ្វើឡើងនៅចន្លោះថ្ងៃទី 3 ដល់ថ្ងៃទី 6 ឆ្នាំ 2025។
