ស្វែងរកពួកយើង:

ព័ត៌មានថ្មី៖ Huawei កំពុងតែតេស្តទៅលើ Periscope កាន់តែទំនើបសម្រាប់ស្មាតហ្វូនស៊េរីថ្មី Pura 80

ដោយ

Koun Jab Luffy

30 វិច្ឆិកា 2024 09:26 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ មានសេចក្តីរាយការណ៌ថ្មីថា ក្រុមហ៊ុន Huawei កំពុងតែតេស្តទៅលើកាមេរ៉ា multi-focal length periscope សម្រាប់ស្មាតហ្វូន flagship ជំនាន់ថ្មីរបស់ខ្លួននោះគឺ Pura 80។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 នៅឆ្នាំក្រោយនេះហើយ។ នៅថ្ងៃនេះ មុនការប្រកាសជាផ្លូវការណ៌នេះ ស្មាតហ្វូននេះ ចាប់ផ្តើមមានការបែកធ្លាយព័ត៌មានជាច្រើន នៅក្នុងនោះមានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន high-end នេះផងដែរ។
សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏ទើបតែប្រកាសចេញនូវស្មាតហ្វូន Mate 70 series ផងដែរ។ ស្មាតហ្វូននេះ បានធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងមុខងារ AI ជាច្រើននៅលើស្មាតហ្វូន Mate 70 នេះ។ ពេលនេះ ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូន top-end ផងដែរ។ DigitalChatStation បាននិយាយថា ក្រុមហ៊ុន Huawei ក៏ធ្វើការតេស្តទៅលើកាមេរ៉ា multi-focal length periscope សម្រាប់ស្មាតហ្វូន Pura 80 series ផងដែរ។
Article image
ការបែកធ្លាយនេះបានបន្តថា Telephoto lens នេះក៏មានទំហំធំជាងមុនផងដែរ ខណៈដែលព័ត៌មានលម្អិតជាច្រើនទៀតរបស់កាមេរ៉ា periscope នេះ នៅមិនទាន់ដឹងនៅឡើយទេ។ កាមេរ៉ា multi-focal length periscope នេះគឺជាសិនស័រកម្រិតខ្ពស់ដែលទាមទារនូវ prisms និង mirrors។ នៅលើស្មាតហ្វូននេះ ក៏មាន parallelogram prism ដែលអនុញ្ញាតអោយ lens នេះ អាចធ្វើការផ្លាស់ប្តូររវាង wide-angle និង telephoto sensor ផងដែរ។
Article image
សម្រាប់ Multi-Focal Length Periscope នេះ គឺមានភាពខុសគ្នាជាមួយនឹងកាមេរ៉ា Periscope ធម្មតា។ នៅក្នុងនោះ ក៏មានកម្រិត zoom ជាច្រើនផងដែរ។ Multi-focal length periscopes ត្រូវគេហៅថា គឺជាកាមេរ៉ា floating periscope ដែលអ្នកប្រើប្រាស់អាចងាយស្រួលក្នុងការផ្លាស់ប្តូរពី 3x, 5x ឬ 10x optical zoom។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei ក៏បានប្រើប្រាស់នូវ periscope lens នេះ នៅលើស្មាតហ្វូន  Pura 70 Ultra រួចហើយផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមាន 50MP (f/1.6-f/4.0) primary lens, 40MP ultrawideនិង 50MP periscope telephoto lens ជាមួយនឹង 3.5x optical zoom៕