
យោងតាមព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា Huawei Pura 80 Series ដែលជាស្មាតហ្វូន flagship ជំនាន់ថ្មី អាចនឹងមានការបំពាក់នូវសិនស័រកាមេរ៉ា OV50K។ ក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា បានតេស្តទៅលើ optical lens ថ្មីនេះសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនហើយ។ ក្រៅពីសមត្ថភាពដ៏ខ្លាំងក្លានៅក្នុងការថតរូបភាពនោះ នៅលើស្មាតហ្វូននេះ ក៏នឹងមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីនផងដែរ។
បើតាមការចែកចាយរបស់អ្នកទម្លាយ DirectorShiGuan បានបញ្ជាក់ថា ក្រុមហ៊ុន Huawei កំពុងតែតេស្តទៅលើកាមេរ៉ាសិនស័រ OmniVision OV50K សម្រាប់ស្មាតហ្វូនរបស់ខ្លួនជាច្រើន។ ដូច្នេះ ផ្អែកលើព័ត៌មានខាងលើនេះ អាចនិយាយបានថា ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវសិនស័រកាមេរ៉ា OmniVision OV50K សម្រាប់ស្មាតហ្វូន Pura 80 ដែលជាម៉ូដែល Fagship របស់ខ្លួននាពេលខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរថា OmniVision OV50K គឺជាសិនស័រកាមេរ៉ាថ្មី មានទំហំ 50MP ទ្រទ្រង់ជាមួយននូវកម្រិត 1.2-micron pixel នៅក្នុងទម្រង់ 1/1.3-អ៊ីង optical format ។ នេះគឺជាសិនស័រដំបូងបំផុតដែលមានបច្ចេកវិទ្យា TheiaCel technology ។ សម្រាប់ TheiaCel technology គឺនឹងធ្វើការពង្រឹងទៅលើ LOFIC (lateral overflow integration capacitors) ដែលនឹងមានផ្តល់នូវកម្រិតពន្លឺ Top-Class single-exposure high dynamic range (HDR) សម្រាប់ការថតរូបភាពបានយ៉ាងល្អបំផុត។ ចំពោះគុណប្រយោជន៍មួយទៀតនៃសិនស័រនេះ គឺមានបច្ចេកវិទ្យា quad-phase detection (QPD) ដែលផ្តោតទៅលើល្បឿន Autofocus លឿនជាងមុនផងដែរ។ អ្វីដែលពិសេសនោះ សិនស័រនេះក៏មានមុខងារ post-coloring stylization ថែមទៀតផង។

សូមជំរាបថា ស្មាតហ្វូនថ្មីៗនេះ គឺនឹងមានអេក្រង់ 2 ផ្សេងគ្នា ដោយមានម៉ូដែលអេក្រង់ស្មើ និងម៉ូដែលមានអេក្រង់គែមកោងជាមួយនឹងទំហំ 6.6-អ៊ីង និង 6.8-អ៊ីង។ បើមើលទៅលើលក្ខណៈសម្បត្តិរបស់អេក្រង់នៅលើស្មាតហ្វូនថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងប្រើប្រាស់នៅលើស្មាតហ្វូន Pura 80 Series។ ក្រៅពីនេះ អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូន Pura 80 អាចនឹងមានថាមពលថ្មទំហំ 5600mAh ខណៈពេលដែលរបាយការណ៍មុននេះ ទម្លាយថា ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 6000mAh។ ស្មាតហ្វូន Pura 80 series នេះអាចនឹងមានពិន្ទុចន្លោះពី 1.2 ទៅ 1.3 លាននៅលើ AnTuTu ផងដែរ៕
