ស្វែងរកពួកយើង:

ព័ត៌មានថ្មី៖ iPhone 16 ទាំងអស់នឹងទទួលបានការបំពាក់បន្ទះឈីបជំនាន់ថ្មី A18 ដូចៗគ្នា

ដោយ

Koun Jab Luffy

03 កក្កដា 2024 04:23 ល្ងាច

អាន 2 នាទី

Article image
កាលពីឆ្នាំទៅមិញ ពោល គឺក្នុងជំនាន់ iPhone 15 Series ក្រុមហ៊ុន Apple បានធ្វើការបែកចែកការប្រើប្រាស់បន្ទះឈីបជាពីរផ្សេងគ្នា ដោយក្នុងនោះសម្រាប់ម៉ូដែល iPhone 15 និង 15 Plus ទទួលបានការបំពាក់ឈីប A16 Bionic ដែលបានប្រើនៅលើជំនាន់ iPhone 14 Series ដោយបានធ្វើការ custom ជាថ្មី ចំនែកម៉ូដែល iPhone 15 Pro និង 15 Pro Max គឺបានប្រើបន្ទះឈីបជំនាន់ថ្មី A17 Pro។
ដោយឡែកក្នុងឆ្នាំនេះ នឹងមានការកែប្រែថ្មី ដោយថ្មីៗនេះមានលេចលឺដំណឹងថា Apple នឹងប្រើបន្ទះឈីបជំនាន់ថ្មី A18 Bionic នៅលើ iPhone 16 Series ទាំងបួនម៉ូដែលតែម្តង ដោយមិនមានបែកចែកឈីបរវាងម៉ូដែលស្តង់ដារ និងម៉ូដែល Pro ដូចជំនាន់មុនឡើយ។
បើតាមរបាយការណ៍កន្លងមកបាននិយាយថា គឺមានតែ iPhone 16 Pro និង 16 Pro Max ប៉ុណ្ណោះ ដែលគាំបច្ចេកវិទ្យាឆ្លាតវៃ Apple Intelligence (AI) ដោយសារតែការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី ប៉ុន្តែ បើព័ត៌មានថ្មីនេះពិតប្រាកដមែន គឺមានន័យថាម៉ូដែល iPhone 16 និង 16 Plus ក៏នឹងគាំទ្របច្ចេកវិទ្យា AI ផងដែរ។ ហើយ គឺជាដំណឹងរីករាយថ្មីមួយសម្រាប់អ្នកនិយមគាំទ្រការប្រើប្រាស់ទូរស័ព្ទ iPhone។
ទោះជាយ៉ាងបើតាមប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទះឈីប A18 Series គឺត្រូវបែកចែកជាពីរស៊េរីផ្សេងគ្នា ក្នុងស៊េរី A18 សម្រាប់ប្រើនៅលើម៉ូដែល iPhone 16 និង 16 Plus ខណៈស៊េរី A18 Pro គឺត្រូវប្រើសម្រាប់ម៉ូដែល iPhone 16 Pro និង 16 Pro Max។ ដោយបន្ទះឈីប A18 សម្រាប់ម៉ូដែលមិន Pro គឺត្រូវបានគេដឹងថា មានសមត្ថភាពប្រហាក់ប្រហែលនឹងឈីបជំនាន់ A17 ដែលប្រើនៅលើជំនាន់ iPhone 15 Series ដែរ។ ទន្ទឹងជាមួយគ្នានេះ មានលេចលឺដំណឹងថា សម្រាប់ iPhone SE ជំនាន់ថ្មីដែលរំពឹងថានឹងបង្ហាញវត្តមានក្នុងឆ្នាំ 2025 ក៏នឹងប្រើបន្ទះឈីបដូចគ្នានឹង iPhone 16 Series ផងដែរ៕
ព័ត៌មានថ្មី៖ iPhone 16 ទាំងអស់នឹងទទួលបានការបំពាក់បន្ទះឈីបជំនាន់ថ្មី A18 ដូចៗគ្នា