ស្វែងរកពួកយើង:

ព័ត៌មានលម្អិត Xiaomi 15 Ultra ត្រូវទម្លាយខណៈដែលការបង្ហាញវត្តមានអាចនឹងមកដល់នៅដើមឆ្នាំ 2025

ដោយ

Koun Jab Luffy

05 ធ្នូ 2024 09:05 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងនេះ បាននិយាយថា ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី flagship ចុងក្រោយបំផុតរបស់ខ្លួន Xiaomi 15 Ultra នៅក្នុងខែមករា ឬខែកុម្ភៈខាងមុខនេះ។
បើតាមការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយល្បីឈ្មោះ Digital Chat Station គឺបានលម្អិតអំពីការឌីស្សាញ និងមុខងារថ្មីៗរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Xiaomi 15 Ultra នេះ នឹងមានការបន្តការឌីស្សាញស្រដៀងគ្នាទៅនឹងស្មាតហ្វូន Xiaomi 14 Ultra ហើយវាក៏មានការអាប់ដេតទៅលើផ្នែកមួយចំនួនផងដែរ។
Article image
ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់កោងទំហំ 6.73-អ៊ីង curved OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ទំហំ 1440x3200 pixels និងមានល្បឿន120Hz refresh rate។ អ្វីដែលប្លែកនោះ គឺទៅលើការឌីស្សាញកាមេរ៉ារបស់ស្មាតហ្វូននេះ។ បើមើលទៅលើផ្នែកខាងក្រោយនោះ ស្មាតហ្វូន Xiaomi 15 Ultra នេះ នឹងមានកាមេរ៉ាគោលទំហំ 1-អ៊ីង ជាមួយនឹង  f/1.63 Aperture។ សេនស័រនេះ ត្រូវបានគេនិយាយថា មានសមត្ថភាពថតបានស្រស់ស្អាត ច្បាស់នៅកន្លែងដែលមានពន្លឺទាប ហើយវានៅមិនទាន់មានការបញ្ជាក់អំពី variable aperture។
Article image
ជាមួយគ្នានេះនៅលើស្មាតហ្វូននេះ ក៏នូវមានការបំពាក់នូវសិនស័រទំហំ 50MP 70mm zoom telephoto lens អមជាមួយនឹងសិនស័រកាមេរ៉ាទំហំ 200MP periscope telephoto 100mm ផងដែរ។ កាលពីពេលមុននេះបើតាមអ្នកទម្លាយរូបនេះ ក៏ធ្លាប់បានអះអាងដែរថា សម្រាប់ periscope telephoto នឹងមានកម្រិត 4.3x magnification។ ខណៈពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនចាប់ផ្តើមបំពាក់ថ្ម ដែលមានកម្លាំងលើសពី 6,000mAh នោះ សម្រាប់ស្មាតហ្វូន Xiaomi 15 Ultra នេះ គឺមានថាមពលថ្មនៅចន្លោះ 5450mAh ទៅ 5800mAh ប៉ុណ្ណោះ។
Article image
ស្មាតហ្វូននេះនឹងមានរូបរាងស្លីមដូចទៅនឹង Xiaomi 14 Ultra ដែលមានកម្រាស់ 9.2mm និងទម្ងន់ 220g។ ស្មាតហ្វូន Xiaomi 15 Ultra នេះនឹងមានបំពាក់នូវបន្ទះឈីបកម្រិតខ្ពស់ Snapdragon 8 Elite ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការលេងហ្គេម ការងារ multitasking និងជាច្រើនទៀត។ បន្ថែមពីនេះ ស្មាតហ្វូននេះអាចសាកថ្មបានលឿនថែមទៀត៕