ស្វែងរកពួកយើង:

ព្រឹត្តិការណ៍សម្ពោធ Galaxy Z Fold Flip 6, Fold 6 និង Galaxy Ring នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 10 ខែកក្កដា

ដោយ

Koun Jab Luffy

26 មេសា 2024 06:24 ព្រលប់

អាន 2 នាទី

Article image
នាពេលកន្លងមកមានសេចក្តីរាយការណ៍ថា Samsung Electronics នឹងរៀបចំព្រឹត្តិការណ៍ Samsung Galaxy Unpacked លើកទីពីររបស់ខ្លួននៅក្នុងខែកក្តដា ហើយនៅពេលនេះ ក៏មានការបញ្ជាក់ច្បាស់ផ្លូវការណ៍ថា ព្រឹតិ្កការណ៍ Samsung Galaxy Unpacked របស់ Samsung នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 10 ខែកក្តដា ឆ្នាំ 2024។
បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា Samsung Galaxy Unpacked នឹងប្រារព្ធយ៉ាងពិសេសនៅទីក្រុងប៉ារីសប្រទេសបារាំង។ ព័ត៌មាននេះ គឺស្របគ្នាដែរដោយសារនៅចុងខែកក្តដាឆ្នាំនេះ នៅទីក្រុងប៉ារីសប្រទេសបារាំង គឺមានការប្រារព្ធព្រឹត្តិការណ៍ Summer Olympics ដែលក្រុមហ៊ុន Samsung គឺជាអ្នកឧបត្តម្ភធំនៅក្នុងព្រឹត្តិការណ៍មួយនេះផងដែរ។ ដោយនៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសប្រចាំឆ្នាំលើកទីពីរ Samsung Galaxy Unpacked គឺជាព្រឹត្តិការណ៍ដាក់សម្ភោធកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Flip 6 និង Galaxy Z Fold 6។
Article image
ហើយនៅក្នុងឆ្នាំនេះ Samsung ត្រូវបានគេរំពឹងថា នឹងមានការដាក់បង្ហាញនូវស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីក្នុងនោះរួមមាន Galaxy Z Fold 6 Ultra ឬ Galaxy Z Fold 6 FE ក៏ដូចជា Galaxy Flip 6 FE ផងដែ។ ហើយសម្រាប់ផលិតផលថ្មីដែល ត្រូវបានគេដឹងថា នឹងមានការបង្ហាញនៅក្នុងព្រឹត្តិការណ៍ថ្ងៃនោះ គឺមានដូចជា នាឡិកាដៃឆ្លាតវៃ Galaxy Watch 7 Series, កាសស្តាប់ Galaxy Earbuds ហើយនិងចិញ្ចៀនឆ្លាតវៃ Galaxy Ring ជាដើម៕
ព្រឹត្តិការណ៍សម្ពោធ Galaxy Z Fold Flip 6, Fold 6 និង Galaxy Ring នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 10 ខែកក្កដា