ស្វែងរកពួកយើង:

ភីកអាប់ BYD Shark 6 ទទួលបានពិន្ទុផ្កាយ 5 ពេញពី ANCAP

ដោយ

Koun Jab Luffy

07 សីហា 2025 01:47 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះសហព័ន្ធវាយតម្លៃឡានអូស្ត្រាលី ដែលហៅកាត់ថា ANCAP គេបានយកឡាន Pick up PHEV ម៉ូដែល BYD Shark 6  ទៅធ្វើតេស្តផ្នែកសុវត្ថិភាព ដោយឡានអគ្គិសនីថ្មីនេះ គឺពិតជាមានសុវត្ថិភាពមែនសម្រាប់ការប្រើប្រាស់។ តាមរយៈនៃការធ្វតេស្តនេះ BYD Shark 6 ទទួលបានលទ្ធផលផ្កាយ 5 ពេញតែម្តង ពីសហព័ន្ធវាយតម្លៃឡានអូស្ត្រាលី ANCAP នេះ ដែលនេះសរបញ្ជាក់ឲ្យឃើញពីភាពធន់ និងការការពារយ៉ាងល្អបំផុត សម្រាប់អ្នកដំណើរ។
នៅក្នុងការធ្វើតេស្តរបស់ ANCAP ខាងលើ ឡាន BYD Shark 6 ទទួលបានលទ្ធផលដូចខាងក្រោម៖
•ការការពារអ្នកដំណើរជាមនុស្សពេញវ័យ (Adult Occupant Protection) 85%
•ការការពារអ្នកដំណើរជាកុមារ (Child Occupant Protection Vulnerable) 88%
•ការការពារអ្នកដំណើរតាមដងផ្លូវ (Road User Protection) 74%
•មុខងារជំនួយសុវត្ថិភាព (Safety Assist) 86%
BYD Shark 6 គឺជារថយន្ត Pick up Plug-in-hybrid ដ៏មានប្រជាប្រិយភាពបំផុតមួយរបស់ BYD ដែលត្រូវបានផលិតឡើងដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹង DMO platform បែប  body-on-frame ដែលបំពាក់នូវប្រព័ន្ធ double A-arm suspension ទាំងកង់ខាងមុខ និងកង់ខាងក្រោយ។ BYD Shark 6 មានបណ្តោយតួរខ្លួន 5,457mm/ ទទឹង 1,917mm/ កម្ពស់ 1,925mm និងគម្លាងចន្លោះកង់មុខទៅកង់ក្រោយ 3,260mm។
Article image
បច្ចុប្បន្ន Shark 6 បាននឹងកំពុងមានវត្តមានលក់នៅលើទីផ្សារជាច្រើនដូចជា ម៉ិចស៊ិក អូស្ត្រាលី ប្រេស៊ីល ក៏ដូចជាទីផ្សារប្រទេសកម្ពុជាយើងជាដើម។ ហើយសម្រាប់ទីផ្សារប្រទេសមួយចំនួន BYD បានប្រើឈ្មោះត្រឹម Shark ជំនូសឲ្យ Shark 6។ រថយន្ត Pick up របស់ BYD មួយនេះបំពាក់នូវប្រព័ន្ធម៉ាស៊ីនចំនុះ 1.5-liter turbo engine មាន 4 ស៊ីឡាំង និងភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរប្រភេទ permanent magnet synchronous electric motors។
ចំពោះម៉ាស៊ីន 1.5-liter turbo engine របស់ Shark 6 គឺប្រើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងទៅកាន់កញ្ចប់អាគុយ និងផ្តល់ថាមពលទៅកាន់ម៉ូទ័រអគ្គិសនីទាំងពីរប៉ុណ្ណោះ ដោយមិនប្រើសម្រាប់ការទាញកង់ទាំងបួននោះទេ។ សម្រាប់ប្រព័ន្ធម៉ូទ័រអគ្គិសនីទាំង 4 គឺផ្តល់នូវថាមពលកំលាំងសរុប 321kW ឬប្រមាណជា 430 សេះ និងកំលាំងរមូល 650Nm ដែលផ្តល់អនុភាពក្នុងការជាន់សន្ទុះល្បឿន Shark 6 ពី 0-100km/h ចាយពេលប្រមាណ 5.7 វិនាទី។
Article image
រថយន្ត Pick up មួយនេះមានទំងន់សរុប 2,710kg ប្រើប្រាស់កញ្ចប់អាគុយប្រភេទ Blade battery  ទំហំ 29.58kWh ដែលសាកភ្លើងមួយពេញ និងចាក់សាំងពេញម្តងអាចជិះបានចម្ងាយផ្លូវ 800km៕
ភីកអាប់ BYD Shark 6 ទទួលបានពិន្ទុផ្កាយ 5 ពេញពី ANCAP