ស្វែងរកពួកយើង:

ភីកអាប់ Geely Radar Hybrid ស៊េរីថ្មី រត់បានចម្ងាយ 1,000km បង្ហាញវត្តមាននៅ Shanghai Auto show 2025

ដោយ

Koun Jab Luffy

25 មេសា 2025 01:40 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Geely បានដាក់តាំងបង្ហាញរថយន្ត Hybrid pick up ស៊េរីថ្មីម៉ូដែល Radar របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai International Auto Show។ រថយន្តភីកអាប់ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនអះអាងថា ជាម៉ូដែលដំបូងគេក្នុងលោកដោយដំណើរការដោយប្រព័ន្ធ Thor EM hybrid system ដែលភ្ជាប់ដំណើរការដោយប្រអប់លេខ 3DHT (3-speed dedicated hybrid transmission) ។ Geely Radar ត្រូវបានរចនាផលិតឡើងដោយផ្តោតទៅលើអនុភាពកំលាំង និងប្រសិទ្ធិភាពក្នុងការបើកបរ ដោយរថយន្តភីកអាប់នេះអាចបើកបរបានចម្ងាយផ្លូវដល់ជាង 1,000km ឯណោះ។
Geely Radar pick up ស៊េរីថ្មីនេះផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង M.A.P. platform ដែលដំណើរការដោយប្រព័ន្ធ Thor EM hybrid system ដ៏មានអនុភាពរបស់ Geely។ ឡានភីកអាប់នេះ នឹងផ្តល់ជូននូវជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងកូនកាត់ Plug-in-hybrid (PHEV)។ Geely Radar Hybrid ត្រូវបានក្រុមហ៊ុនធ្វើការតេស្តនូវអនុភាពកំលាំងប្រមាណ 1,000 ដង ដែលមានរយះពេលប្រមាណ 400,000 ម៉ោង ហើយគិតជាចម្ងាយផ្លូវដែលបានធ្វើតេស្ត គឺដល់ 40 លានគីឡូម៉ែត្រ។
Article image
សម្រាប់ប្រព័ន្ធ Thor EM hybrid System នៅលើ Radar ត្រូវបានដាក់ឲ្យដំណើរការនៅលើម៉ាស៊ីន 1.5T ភ្ជាប់ដំណើរការដោយប្រអប់លេខ 3DHT។ រថយន្ត Hybrid Pick up ស៊េរីថ្មីរបស់ Geely មួយនេះអាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 6.5 វិនាទី ហើយប្រអប់លេខ 3DHT ត្រូវបានរចនាឡើងដើម្បីបង្កើនអនុភាពកំលាំង និងប្រសិទ្ធិភាពខ្ពស់ក្នុងការសន្សំសំចៃប្រេងនៅអំឡុងពេលបើកបរល្បឿនលឿន។
Article image
សម្រាប់ប្រព័ន្ធ Thor EV hybrid system គឺផ្តល់នូវអនុភាពបញ្ឆេះចំហេះខាងក្នុងមានប្រសិទ្ធិភាពខ្ពស់ដល់ទៅ 44.26% និងមានភាពវៃឆ្លាតក្នុងការសន្សំសំចៃប្រេងឥន្ទនៈប្រមាណ 21% ធៀបនឹងរថយន្ត Pick up ដែលប្រើសាំងទូទៅ។
Article image
ទោះជាយ៉ាងណា Geely មិនបានបញ្ជាក់ព័ត៌មានលម្អិតទាក់ទងនឹងកំលាំងនៃប្រព័ន្ធដំណើរការ កញ្ចប់ថ្ម បច្ចេកវិទ្យាប្រើប្រាស់ក្នុងកាប៊ីន និងសមត្ថភាពក្នុងការផ្ទុកទំនិញនៅលើគ្រែដឹកខាងក្រោយ ក៏ដូចជាសមត្ថភាពក្នុងការអូសសណ្តោងទំងន់ រួមនឹងតម្លៃរបស់ Radar Hybrid Pick up ស៊េរីថ្មីរបស់ខ្លួននៅឡើយទេ៕
Article image
ភីកអាប់ Geely Radar Hybrid ស៊េរីថ្មី រត់បានចម្ងាយ 1,000km បង្ហាញវត្តមាននៅ Shanghai Auto show 2025