ស្វែងរកពួកយើង:

មកដល់ពេលនេះ Nio មានការប្រគល់រថយន្តអោយអតិថិជនរបស់ខ្លួនបាន 700,000th គ្រឿងហើយ

ដោយ

Koun Jab Luffy

12 ឧសភា 2025 08:37 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ Nio នៅថ្ងៃនេះ អោយដឹងថា ក្រុមហ៊ុនរបស់ខ្លួនបានឈានដល់កម្រិតខ្ពស់មួយនៅក្នុងផលិតនូវរថយន្តអគ្គិសនីនៅក្នុងប្រទេសចិហើយ។ យោងតាមប្រសាសន៌របស់លោក William Li ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Nio បានអោយដឹងថា គិតត្រឹមថ្ងៃនេះ Nio មានការដឹកជញ្ជូនរថយន្តរបស់ខ្លួនអោយអតិថិជនរបស់ខ្លួននៅក្នុងទីក្រុងវូហាន នៃខេត្តហឺប៉ី ប្រទេសចិន បានចំនួន 700,000th គ្រឿងហើយ។
សម្រាប់ចំននួនប៉ុណ្ណេះនៅមិនទាន់ក្លាយជាចំនួនខ្ពស់នៅលើទីផ្សារចិននោះទេ ក្រុមហ៊ុននឹងមានការងារធ្វើជាច្រើនទៀតសម្រាប់ធ្វើការប្រជែងជាមួយដៃគូរ។ លោកបានបន្តថា ដើម្បីជាការឆ្លើយតបទនឹងតម្រូវការកាន់តែសំបូរបែបសម្រាប់អ្នកប្រើប្រាស់ជាច្រើនក្នុងប្រទេសចិន Nio ប្តេជ្ញា នឹងមានការនាំយកនូវបច្ចេកវិទ្យាថ្មីៗ ហើយនិងសមាសភាគផលិតបែបប្រណិតជាច្រើនទៀតសម្រាប់រថយន្តរបស់ខ្លួន។
Article image
សូមជំរាបថា កាលពីខែមេសាកន្លងទៅនេះ Nio បានដឹកជញ្ជូនរថយន្តបានចំនួន 23,900 គ្រឿងហើយ ដែលនេះគឺជាចំនួនច្រើនលើកទី 2 បន្ទាប់ពីខែធ្នូរកន្លងមក ក្រុមហ៊ុននេះនាំចេកបាន 31,138 គ្រឿង នេះបើតាមរបាយការណ៌ចេញពីថ្ងៃ 1 ឧសភា។ Nio គឺជាម៉ាកយីហោរថយន្តមួយដែលមានការផ្តោតខ្លាំងទៅលើរថយន្តថ្នាក់ប្រណិត ដោយបាននាំចេញរថយន្តប្រណិតរបស់ខ្លួនបាន 19,269 គ្រឿងកាលពីខែមេសានេះ ដែលមានការកើនឡើង 23.36% ប្រៀបធៀបជាមួយនឹងឆ្នាំមុន។
Article image
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Nio បានប្រកាសពី pre-orders ទោលើរថយន្ត ES6 SUV (sport utility vehicle), EC6 coupe SUV និង ET5  ហើយនិង ET5 Touring sedans នៅលើទីផ្សារប្រទេសចិនផងដែរ។ សម្រាប់រថយន្តម៉ូដែល ES6 និង EC6 ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅ Nio showrooms រួចហើយ។ ខណៈដែលការសម្ពោធជាផ្លូវការណ៌ នឹងធ្វើឡើងនៅថ្ងៃទី 16 ខែឧសភាខាងមុខនេះ។
Article image
ចំពោះ រថយន្តម៉ូដែល Nio ET5 និង ET5 អាចនឹងមានវត្តមាននៅ Nio showrooms នៅថ្ងៃទី 22 ឧសភា ខណៈដែលការសម្ពោធនឹងធ្វើឡើងនៅថ្ងៃទី 25 ខែឧសភា។
មកដល់ពេលនេះ Nio មានការប្រគល់រថយន្តអោយអតិថិជនរបស់ខ្លួនបាន 700,000th គ្រឿងហើយ