ស្វែងរកពួកយើង:

មកដឹងពី iPhone 16 Pro និង iPhone 16 Pro Max ជាមួយ iPhone 15 Pro និង iPhone 15 Pro Max ថាតើខុសប៉ុណ្ណា?

ដោយ

Koun Jab Luffy

17 សីហា 2024 09:33 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Apple បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ iPhone នៅខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការបង្កើនទៅលើទំហំអេក្រង់ក៏ដូចជាការពង្រឹងទៅលើផ្នែកជាច្រើនថែមទៀតផងដែរ។ សម្រាប់វត្តមានរបស់ម៉ូដែលប្រណិតរបស់ Apple ឆ្នាំនេះ នឹងក្លាយជាការអាប់ដេតដំបូងបំផុតដែលយើងបានឃើញនៅក្នុងប៉ុន្មានឆ្នាំនេះ។
គួរបញ្ជាក់ថា កន្លងមក មានការទម្លាយថា iPhone 16 Pro ដែលបង្ហាញខ្លួនខាងមុខនេះ គឺរូបរាងថ្មី និងមានវិមាត្រទំហំ 6.3 អ៊ីង ខណៈដែលម៉ូដែលមុននេះ គឺមានទំហំ 6.1 អ៊ីង។ សម្រាប់ម៉ូដែល iPhone 16 Pro Max គឺមានវិមាត្រ 6.9 អ៊ីង ដែលធំជាងម៉ូដែលមុនគឺមានទំហំ 6.7 អ៊ីង ប៉ុណ្ណោះ។
Article image
យោងតាមអ្នកទម្លាយ UniverseIce និង Instant Digital ដែលបានបង្ហោះនៅលើ Weibo ដែលមានការបង្ហាញអំពីទំហំនៃគែម bezels របស់ស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max នេះ ដោយថែមទាំងមានការបង្ហាញនូវវិមាត្ររបស់ស្មាតហ្វូនជំនាន់ថ្មីនេះទៀតផង។
សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple បានសម្រេចធ្វើកាត់បន្ថយទៅលើគែមអេក្រង់របស់ស្មាតហ្វូន iPhone 15 Pro ផងដែរ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យា Low-Injection Pressure Over-Molding ដែលគ្រប់គ្នាស្គាល់ថាបច្ចេកវិទ្យាអេក្រង់ LIPO។ ហើយនៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple ក៏បានបន្តប្រើប្រាស់នូវបច្ចេកវិទ្យា Border Reduction Structure (BRS) ដែលធ្វើអោយគែម bezels របស់ស្មាតហ្វូននេះ កាន់តែមានកម្រ៉ាស់ស្តើងជាងមុន។
Article image
ប្រភពខាងលើនេះបន្តថា គែមអេក្រង់នៅលើស្មាតហ្វូន iPhone 16 Pro នេះ គឺកម្រ៉ាស់ត្រឹមតែ 1.2 mm ដែលថយពីជំនាន់មុនប្រើប្រាស់កម្រ៉ាស់ 1.71 mm ដោយមានការកាត់បន្ថយដល់ទៅ 30%។ សម្រាប់ស្មាតហ្វូន iPhone 16 Pro Max ជំនាន់ថ្មីនេះ គឺមានកម្រាស់ត្រឹមតែ 1.15 mm ប៉ុណ្ណោះ ប្រៀបធៀបជាមួយនិងជំនាន់មុន គឺមានការកាត់បន្ថយដល់ទៅ 26% ដែលមានកម្រ៉ាស់ 1.55 mm៕