ស្វែងរកពួកយើង:

មកដឹងពីចំនុចលេចធ្លោដែល Samsung បានញាត់ចូលនៅលើ Galaxy Z Fold7 និង Z Flip7

ដោយ

Koun Jab Luffy

21 កក្កដា 2025 02:18 រសៀល

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold7 និង Galaxy Z Flip7 ដែលជាម៉ូដែលថ្មីមានកម្រ៉ាស់ស្តើងបំផុតនៅក្នុងចំណោមស្មាតហ្វូនអេក្រង់បត់របស់ខ្លួន។ បន្ទាប់ពីការបង្ហាញខ្លួនម៉ូដែលថ្មីៗទាំងនេះ នៅថ្ងៃនេះ ក្រុមហ៊ុននេះបានចេញមកបញ្ជាក់ពីចំនុចលេចធ្លោដែលខ្លួនបានញាត់ចូលនៅលើ Galaxy Z Fold7 និង Flip7 ថ្មីនេះហើយ។
និយាយពីម៉ូដែល Z Flip7 ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការផ្តល់អោយហ្វេនៗរបស់ខ្លួននូវអេក្រង់ខាងក្រៅធំជាងម៉ូដែលមុនគិតចាប់តាំងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បែបនេះកាលពីឆ្នាំ 2019 មក។ ហើយបើមើលទៅលើ Galaxy Fold គឺមានអេក្រង់ទំហំជាងមុនដូចគ្នា។ សម្រាប់ម៉ូដែល Z Flip7 នេះក្រៅមានអេក្រង់ខាងក្រៅធំហើយ គឺថែមទាំងមានទម្ងន់ស្រាលថែមទៀតផង។ នៅលើស្មាតហ្វូននេះ ក្រុមហ៊ូននេះបានញាត់បន្ថែមនូវថាមពល 300mAh លើសម៉ូដែលមុនបើទោះបីជាមានកម្រាស់ស្តើងក៏ដោយ។ ចំពោះផ្នែកខាងក្នុងក៏មានការតម្លផងនូវសៀគ្វីដែលមានគុណភាពខ្ពស់ ដើម្បីធានាទៅលើការប្រើប្រាស់ផងដែរ។
Article image
ក្រឡេកមក Galaxy Z Fold7 គឺពិតជាមានកម្រ៉ាស់ស្តើងជាង Galaxy Fold ខ្លាំងមែនទែន ខណៈដែលអេក្រង់របស់ម៉ូដែលថ្មីនេះក៏មានទទឹងធំជាងមុនព្រមទាំងមានការបង្ហាញចេញបាននៅលើខ្នាត 21:9 aspect ratio ថែមទៀតផងសម្រាប់អេក្រង់ខាងក្រៅ។ បន្ថែមពីនេះក្រុមហ៊ុននេះក៏បានបំពាក់នូវគន្លឹះជំនាន់ទី 3 គឺ Armor FlexHinge ដែលស្តើងជាង 27% និងស្រាលជាង 43% ប្រៀបធៀបជាមួយនិង Z Fold6។ ជាមួយនិងគន្លឹះថ្មីនេះ បានធ្វើអោយស្មាតហ្វូននេះបត់បានកាន់តែរលូន ខណៈដែលផ្នែកផ្សេងៗក៏ត្រូវបានបំពាក់នូវលោហ:ដែលធានាទៅលើភាពធន់បានកាន់តែប្រសើរថែមទៀតងផង។ និយាយទៅជាមួយនិងការបង្ហាញវត្តមានរបស់ Galaxy Z Fold7 គឺពិតជាធ្វើអោយហ្វេនៗមានការចាប់ជាខ្លាំងសម្រាប់ការប្រើប្រាស់។
ចំពោះ Flip7 ក៏ដូជាគ្នាដែរគឺក្រុមហ៊ុនបានបំពាក់នូវគន្លឹះ FlexHinge ដែលស្តើងជាងមុនដល់ទៅ 29% ប្រៀបធៀបជាមួយនិង Flip6 ហើយនៅលើ Flip7 ក៏មានការច្រឹបគែមអេក្រង់ខាងក្រៅបានកាន់តែតូចបំផុតដោយមានប្រវែងត្រឹមតែ 1.25mm ខណៈដែលម៉ូដែលមុនមានប្រវែង 3.94mm។
Article image
និយាយពីអេក្រង់ខាងក្នុងរបស់ Fold7 គឺមានកម្រាស់ស្តើងជាងមុន 39% ហើយក៏មានការបំពាក់នូវអញ្ចក់ Ultra Thin Glass (UTG) ដែលមានមកម្រ៉ាស់ជាងមុន 50% ប្រៀបធៀបជាមួយ Fold6។ ទាក់ទងកម្លាំងម៉ាស៊ីន នៅលើស្មាតហ្វូន Fold7 គឺមានការប្រើប្រាស់ឈីប Snapdragon 8 Elite for Galaxy ខណៈដែលកាមេរ៉ាគោលត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវសិនស័រទំហំដល់ទៅ  200MP។ Fold7 មានអេក្រង់ខាងក្រៅបំពាក់ដោយកញ្ចញ់ Corning Gorilla Glass Ceramic 2 និងមានស៊ុមថ្មី Armor Aluminum ដែលធន់ជាងមុន 10% ប្រៀបធៀបជាមួយនីង Armor Aluminum ដែលប្រើលើ Fold6។
មកដឹងពីចំនុចលេចធ្លោដែល Samsung បានញាត់ចូលនៅលើ Galaxy Z Fold7 និង Z Flip7