ស្វែងរកពួកយើង:

មកដឹងពីមុខងារទាំង 5 របស់ស្មាតហ្វូនបត់បាន Tecno Phantom V Fold 2 មុនការសម្ពោធនៅដើមខែកញ្ញា

ដោយ

Koun Jab Luffy

26 សីហា 2024 09:47 ព្រឹក

អាន 3 នាទី

Article image
យោងតាមដំណឹងថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Tecno មានគម្រោងនៅក្នុងការបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Tecno Phantom V Fold 2 និង V Flip 2 នៅក្នុងទីផ្សារប្រទេសជាច្រើននាពេលឆាប់ៗនេះហើយ។ ស្មាតហ្វូនអេក្រង់បត់បាន Phantom V Fold 2 នេះ នឹងក្លាយជាស្មាតហ្វូនបត់បានជំនាន់ទី 2 របស់ក្រុមហ៊ុននេះ ដែលនឹងបង្ហាញវត្តមាននៅលើទីផ្សារ។ ស្មាតហ្វូននេះ ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមការ pre-order នៅក្នុងទីផ្សារអាហ្រ្វិកដែលវាអាចនឹងបង្ហាញខ្លួននៅដើមខែកញ្ញាខាងមុខនេះហើយ។ ខាងក្រោមនេះគឺជាមុខងាររបស់ស្មាតហ្វូនបត់បាន Phantom V Fold 2 ថ្មីនេះ។
ការឌីស្សាញរូបរាងថ្មី
បើមើលទៅលើស្មាតហ្វូនអេក្រង់បត់បាន Phantom V Fold 2 នេះ គឺមានកាមេរ៉ាខាងក្រោយការ៉េ គាំទ្រជាមួយនឹងសិនស័រកាមេរ៉ាទំហំ 50MP។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង (side-facing fingerprint sensor) ផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន Phantom V Fold 2 នេះ ក៏មានការប្រើប្រាស់នូវគន្លឹះ hinge ថ្មីហើយវាអាចបើកនៅក្នុងកម្រិតមុំបានដល់ទៅ 120 ដឺក្រេថែមទៀតផង។
ការទ្រទ្រង់ប៊ិច Stylus
បើមើលទៅលើស្មាតហ្វូនជំនាន់ទី 1 Phantom V Fold នោះ គឺមិនមានការទ្រទ្រង់ទៅលើប៊ិច Stylus នោះទេ។ យ៉ាងណាមិញ ស្មាតហ្វូនបត់បានជំនាន់ទី 2 នេះនឹងទ្រទ្រង់ទៅលើប៊ិច Stylus។ ស្មាតហ្វូនអេក្រង់បត់បាននេះ ប្រហែលជាមិនមានរន្ធសម្រាប់ដាក់ប៊ិចនោះទេ។
ថាមពលថ្មធំជាងមុន និងបច្ចេកវិទ្យាសាកថ្មលឿនជាងមុន
នៅក្នុងវិញ្ញាបនបត្រ FCC និង TUV Rheinland បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Tecno Phantom V Fold 2 ទម្លាយថា ស្មាតហ្វូននេះ អាចនឹងមានថាមពលថ្មទំហំ 2637mAh+2973mAh (5,610mAh) dual-cell។ សម្រាប់ការប្រើប្រាស់ផ្លូវការ អាចមានថាមពលថ្មសរុបចំនួន 5,700mAh ដែលទំហំនេះ គឺដូចទៅនឹងស្មាតហ្វូន Vivo X Fold 3 Pro ដែលមានទំហំ 5,700mAh។ វិញ្ញាបនបត្រ FCC នេះ បានទម្លាយទៀតថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានទ្រទ្រង់ទៅលើបច្ចេកវិទ្យា 70W rapid charging។ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូនជំនាន់មុននេះគឺមានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W charging ។
ម៉េមូរីខាងក្នុងម៉ាស៊ីន
សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន Phantom V Fold 2 នេះ មិនទាន់បានទម្លាយនៅឡើយទេ។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះគឺមានកម្រិត 2000x2296pixels ដែលដូចគ្នាទៅនឹងស្មាតហ្វូន Phantom V Fold។ ស្មាតហ្វូននេះ គឺមានអេក្រង់បត់បានទំហំ 7.85-អ៊ីង។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានបន្ទះឈីប Dimensity 9000 Plus, 12GB និងម៉េមូរីទំហំ 512GB។ ស្មាតហ្វូន Fold 2 នេះ នឹងដំណើរការនូវ HiOS 14 និង Android 14។
តម្លៃសមរម្យ
Tecno Phantom V Fold គឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យក្នុងការប្រើប្រាស់ជាមួយនឹងតម្លៃប្រហែលជា Rs 88,888។ស្មាតហ្វូនអេក្រង់បត់បាន V Fold 2 នេះ គឺជាស្មាតហ្វូនបត់បានតម្លៃសមរម្យបំផុត បើធៀបជាមួយនឹងស្មាតហ្វូន Samsung, Vivo និង OnePlus ។ Tecno Phantom V Fold  2 អាចនឹងមានតម្លៃប្រហែលជា Rs 90,000 ប៉ុណ្ណោះ៕