ស្វែងរកពួកយើង:

មកដឹងពីលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 Series មុនការប្រកាសនៅថ្ងៃស្អែក

ដោយ

Koun Jab Luffy

25 មីនា 2024 09:25 ព្រឹក

អាន 4 នាទី

Article image
នៅថ្ងៃទី 26 ខែមីនាស្អែកនេះ ក្រុមហ៊ុន vivo នឹងមានការប្រារព្ធឡើងនូវកម្មវិធីដ៏ធំមួយនៅក្នុងប្រទេសចិន ដោយនៅក្នុងព្រឹត្តិការណ៌នោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ នឹងមានការប្រកាសចេញនូវផលិតផលថ្មីៗជាច្រើន ដែលរួមមានដូចជា កាស Vivo TWS 4 និងថេប្លេត Pad 3 Pro ជាដើម ប៉ុន្តែសម្រាប់ផលិតផលដែលគេមើលឃើញថា ជាម៉ូដែលលេចធ្លោ ជាងគេនោះ គឺជាស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 series។ ស្មាតហ្វូនថ្មីនេះ នឹងមានជម្រើសម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ នៅថ្ងៃនេះ លក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនថ្មីនេះ គឺមានការទម្លាយចេញច្បាស់ហើយ។ ខាងក្រោមនេះ គឺជាព័ត៌មានទាំងស្រង់របស់ Vivo X Fold 3 series។
ការឌីស្សាញ និងអេក្រង់:
vivo X Fold 3 series ត្រូវបានគេមើលឃើញថា មានការឌីស្សាញរូបរាង មើលទៅ គឺស្រដៀងគ្នាជាមួយនិងជំនាន់មុនអញ្ចឹងដែរ។ សម្រាប់តួរស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុននេះ បានប្រើប្រាស់នូវការ “Armor Feather” មានភាពរឹងមាំ ហើយក៏ជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេនៅលើពិភពលោក ដែលទទួលបាននូវវិញ្ញាបនបត្រ SGS five-star ទៅលើភាពធន់ និងការធ្លាក់។ និយាយពីគន្លឹះដែលប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាននេះវិញ គឺមានភាពរឹងមាំ និងមានសមត្ថភាពអាចធ្វើការបត់បានយូរជាងជំនាន់មុនថែមទៀតផង។
ស្មាតហ្វូនអេក្រង់បត់បាន X Fold 3 Pro នឹងមានកម្រ៉ាស់ 11.2mm នៅបត់អេក្រង់ និងកម្រ៉ាស់ 5.2mm នៅពេលមិនបត់ ហើយនិងមានទម្ងន់ 236 ក្រាម។ សម្រាប់ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលស្តង់ដារវិញ គឺមានទម្ងន់ត្រឹមតែ 219 ក្រាម ប៉ុណ្ណោះ ដែលស្រាលជាងស្មាតហ្វូន iPhone 15 Pro Max ថែមទៀតផង។ ស្មាតហ្វូនម៉ូដែលស្តង់ដារនេះ គឺមានកម្រ៉ាស់ត្រឹនតែ 4.65mm ប៉ុណ្ណោះ នៅពេលមិនបត់។
Article image
គួរបញ្ជាក់ថា បើតាមការបែកធ្លាយកន្លងមក បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន X Fold 3 និង X Fold 3 Pro គឺនឹងមានអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង កញ្ចក់ OLED panel និងអេក្រង់ខាងក្រៅមានទំហំ 6.53-អ៊ីង OLED។ អេក្រង់បត់បានទាំងពីរនេះ គឺមានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2748x1172 pixels និង 2480x2200 pixels ហើយនៅលើអេក្រង់នេះ ក៏មានការគាំទ្រដោយបច្ចេកវិទ្យាស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic ថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ នឹងមានសមត្ថភាពអាចរត់បានជាមួយល្បឿន  120Hz refresh rate និងមានកម្រិត peak brightness 3000nits។
កម្លាំងម៉ាស៊ីន:
ស្មាតហ្វូនអេក្រង់បត់បានថ្មីម៉ូដែល Pro នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 SoC ប៉ុន្តែសម្រាប់ម៉ូដែលស្តង់ដារ គឺនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។ មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់មុន Snapdragon 8 Gen 2។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានរ៉េមទំហំ LPDDR5x RAM និងមានអង្គចងចាំ UFS 4.0 storage។ ស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ គឺនឹងមានរ៉េមទំហំ 16GB ខណៈដែលម៉ូដែល Pro អាចនឹងមានអង្គចងចាំទំហំ 512GB និង 1TB។ ស្មាតហ្វូននេះ នឹងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកជាមួយស្បែកមុខកម្មវិធី OriginOS 4។ ចំពោះថាមពលថ្មវិញ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺអាចនឹងមានថ្មទំហំ 5,600mAh ឬ 5,700mAh និងមានការគាំទ្រនូវកម្លាំងសាក with 80W fast charging។ សម្រាប់ម៉ូដែល Pro វិញ អាចនឹងមានថ្មទំហំ 5,800mAh គាំទ្រនូវកម្លាំងសាក 120W wired fast charging និង 50W wireless charging។
ក្រឡេកមកមើលកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើ Geekbench ជាមួយនិងបន្ទះឈីប Octa-Core ល្បឿន 3.19GHz។ សម្រាប់ការតេស្ត Geekbench 6 ទៅលើ single-core test គឺទទួលបាននូវពិន្ទុ 2,008 និងពិន្ទុ 5,490 ទៅលើការតេស្តទៅលើ Multi-core test។ ចំពោះ Vivo X Fold 3 Pro វិញ ត្រូវបានគេមើលឃើញថា បានធ្វើតេស្តនៅលើបញ្ជី AnTuTu រួចហើយដោយទទួលបាននូវពិន្ទុ 2.1 លាន ដែលជាពិន្ទុខ្ពស់បំផុត។
Article image
កាមេរ៉ា:
X Fold 3 Pro ត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវសិនស័រ OV50H OmniVision ទំហំ 50-Megapixel នៅលើកាមេរ៉ាគោល ហើយនិងមានគាំទ្រដោយ  f/1.68 apertureអ។ សម្រាប់គ្រាប់ទីពីរ គឺមានទំហំ OV64B 64-Megapixel ជាប្រភេទ Periscope Telephoto Camera មានសមត្ថភាពអាចហ៊្សូមបាន 3x optical zoom និងប្រើប្រាស់នូវឡែន 70mm focal length ហើយថែមទាំងមានការទ្រទ្រង់នូវ Telephoto macro photography។ ចំពោះគ្រាប់ទីបីមានទំហំ 50-Megapixel ultra-wide។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានកាមេរ៉ាមុខទំហំ 32-Megapixel ទាំងអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ 32-Megapixel។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏មានការបញ្ចេញនូវរូបភាពដែលថតដោយស្មាតហ្វូនអេក្រង់បត់បាន X Fold Pro នេះរួចហើយផងដែរ។
Article image
សម្រាប់ម៉ូដែលស្តង់ដារវិញ ត្រូវបានគេនិយាយថា គឺមានការបំពាក់នូវកាមេរ៉ាមុខទំហំ 32-Megapixel ទាំងខាងក្នុង និងខាងក្រៅដូចគ្នា។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50-Megapixel OV50H គាំទ្រនូវមុខងារ Optical Image Stabilization (OIS) ហើយនិងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens ខណៈដែលគ្រាប់ទីបីមានទំហំ 50-megapixel telephoto camera គាំទ្រដោយមុខងារហ៊្សូម 40X digital zoom។
មកដល់ពេលនេះ ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលស្តង់ដារ នៅមិនទាន់ចេញតម្លៃនៅឡើយទេ ខណៈដែលម៉ូដែល Pro គឺមានពីរទំហំ 16GB+512GB និងទំហំ 16GB+1TB មានតម្លៃ 13,999 យ៉ន់ ($1,945) និង 14,999 យ៉ន់ ($2,085)។
មកដឹងពីលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 Series មុនការប្រកាសនៅថ្ងៃស្អែក