
Galaxy S25 Ultra បានក្លាយជាស្មាតហ្វូន high-end ដ៏ល្អបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំនេះ។ ប៉ុន្តែស្មាតហ្វូននេះ មិនត្រឹមតែប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Flagships របស់ម៉ាកយីហោរបស់ចិននោះទេ ម៉ូដែលនេះ ក៏អាចប្រជែងបានជាមួយនឹងស្មាតហ្វូន iPhone 16 Pro Max ថែមទៀតផង។ ចង់ដឹងថា ស្មាតហ្វូន Galaxy S25 Ultra មានអ្វីដែលខ្លាំងនោះ តោះមកមើល Gizmochina បញ្ចេញនូវចំណុចទាំង 6 នៅលើ Galaxy S25 Ultra ដែលគេនិយាយថា មានភាពប្រសើរជាង iPhone 16 Pro Max។
1. កាមេរ៉ាដ៏ខ្លាំងក្លា
ស្មាតហ្វូន Galaxy S25 Ultra ត្រូវបានបំពាក់នូវកាមេរ៉ាដ៏ខ្លាំងក្លាជាមួយនឹងសិនស័រគោលទំហំដល់ទៅ 200MP ដែលអាចថតបានច្បាស់ និងសិនស័រ 10MP Telephoto គាំទ្រជាមួយនឹង 3x optical zoom lens ដែលអាចថតរូបភាពបានប្រសើរ និងថតវីដេអូបានច្បាស់ជាមុនថែមទៀត។ ស្មាតហ្វូននេះ អាចថតវីដេអូកម្រិត 8K ល្បឿន 30fps ដោយប្រើប្រាស់នូវសិនស័រគោល (wide-angle), ultrawide និងកាមេរ៉ា telephoto បានថែមទៀតផង។

2. ការប្រើប្រាស់ប៊ិច S Pen Stylus
នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នេះ គឺមាបប៊ិច S Pen មកជាមួយស្រាប់ ដែលល្អបំផុតនៅក្នុងការគូសព្រាង និងសរសេរឯកសារ ឬសាញ៉េឯកសារ។ បន្ថែមពីនេះ ប៊ិកនេះ ក៏មាន tilt ហើយនិង pressure sensitivity ដែលអាចគូររូបភាពប្រកបដោយភាពស្ទាត់ទំនាញ ហើយវាក៏មានមុខងារ Sketch to Image ថែមទៀតផង។ បន្ថែមពីនេះ ប៊ិកនេះនៅក្នុងស្មាតហ្វូនស្រាប់ដូច្នេះមានសុវត្ថិភាពខ្ពស់អាចធ្វើដំណើរគ្រប់ទីកន្លែង។ បើមើលទៅលើ iPhone មិនមានប៊ិចនោះទេ។
3. ការឌីស្សាញរូបរាងស្រាលជាងមុន និងអេក្រង់ anti-reflection
ខណៈពេលដែលស្មាតហ្វូននេះ ប្រើប្រាស់នូវទីតាញ៉ូមសម្រាប់ Frame នៅចំហៀង និងអេក្រង់ 6.9-អ៊ីងនោះ បានធ្វើអោយស្មាតហ្វូន Galaxy S25 Ultra នេះមានទម្ងន់ស្រាលជាងស្មាតហ្វូន iPhone 16 Pro Max ដល់ទៅ 9g បើទោះបីជាមានការបំពាក់នូវ S Pen និងថាមពលថ្មធំជាងមុនក៏ដោយ។ អេក្រង់របស់ស្មាតហ្វូន Galaxy S25 Ultra នេះគឺប្រើប្រាស់នូវកញ្ចក់ការពារ Gorilla Glass Armor 2 ដែលកាត់បន្ថយទៅលើការចាំងពន្លឺបានយ៉ាងល្អផងដែរ។

4. Galaxy AI អាចធ្វើការប្រសើរជាង Apple Intelligence
Samsung គឺជាម៉ាកយីហោស្មាតហ្វូនដំបូងបំផុតដែលនាំយកនូវកម្មវិធី និងមុខងារ AI ជាច្រើន។ ស្មាតហ្វូន Galaxy S25 Ultra បំពាក់នូវ One UI 7.0 ដែលមានប្រសិទ្ធិភាពខ្ពស់ជាង និងមុខងារ AI ដ៏មានប្រយោជន៍ច្រើនជាងស្មាតហ្វូន iPhone 16 Pro Max។ សម្រាប់ការងារ Generative Edit អាចធ្វើការកែប្រែទៅលើរូបភាព និងលុបទៅលើ object ណាដែលអ្នកមិនពេញចិត្តបានយ៉ាងល្អ។ សម្រាប់មុខងារ Audio Eraser ក៏អាចលុបចោលនូវសំឡេងរំខានបាននៅក្នុងវីដេអូ ហើយវាមិនមានដំណើរការនៅលើ iPhone នោះទេ។

5. បច្ចេកវិទ្យាសាកថ្មលឿនតាមខ្សែ (wired charging)
ស្មាតហ្វូន Galaxy S25 Ultra អាចនឹងមានការសាកថ្មយឺតជាងស្មាតហ្វូនជាច្រើនរបស់ចិន ប៉ុន្តែនៅតែលឿនជាងស្មាតហ្វូន iPhone 16 Pro Max។ ស្មាតហ្វូននេះ មានកម្លាំងសាក 45W ដែលអាចសាកថ្មពី 0%-70% នៅក្នុងពេលតែ 30 នាទី។ ស្មាតហ្វូន Galaxy S25 Ultra អាចសាកថ្មពេញ 0%-100% នៅក្នុងពេល 1 ម៉ោង បើធៀបជាមួយនឹងស្មាតហ្វូន iPhone 16 Pro Max ត្រូវការពេល 2 ម៉ោង។
6. ការអាប់ដេត OS បានច្រើន
ក្រុមហ៊ុន Apple មានភាពល្បីល្បាញនៅក្នុងការទ្រទ្រង់ទៅលើ software update បានយូរ ហើយក្រុមហ៊ុន Samsung បាននាំមុខគេនៅលើផ្នែកនេះ។ ស្មាតហ្វូន Galaxy S25 Ultra នេះ អាចអាប់ដេត android OS បានដល់ទៅ 7 ដង និងការអាប់ដេតសុវត្ថិភាពបានដល់ទៅ 7 ឆ្នាំ។ សម្រាប់ក្រុមហ៊ុន Apple ភាគច្រើនអាចអាប់ដេត iOS បាន 5 ជំនាន់តែប៉ុណ្ណោះ៕
*សូមបញ្ជាក់ថា ព័ត៌មាននេះ គឺដកស្រង់ចេញពីសារព័ត៌មានបរទេសប៉ុណ្ណោះ!
