ស្វែងរកពួកយើង:

Loading Ad...

មកមើលពីលក្ខណៈសម្បត្តិខ្លះៗដែលមាននៅលើភីកអាប់ស៊េរីថ្មី Toyota Hilux Travo 2026

ដោយ

ជុំ ប៉េងលីន

19 មីនា 2026 09:23 ព្រឹក

អាន 2 នាទី

Article image
ដូចដែលបងប្អូនបានដឹងរួចមកហើយថា ភីកអាប់ Toyota Hilux Travo ស៊េរីឆ្នាំ 2026 ជំនាន់ថ្មី ទើបតែបានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារប្រទេសមួយចំនួនហើយ ដែលមកដល់លើកនេះ ក្រុមហ៊ុនជប៉ុនមួយនេះ បានធ្វើការផ្លាស់ប្តូរ និងបានអាប់ដេតជាច្រើន ជាពិសេសគឺដំណើរការម៉ាស៊ីន និងផ្នែកខាងក្នុងតែម្តង។ ថ្មីៗនេះ ក្រុមហ៊ុន Toyota បានបញ្ចេញនូវវីដេអូឃ្លីប បង្ហាញឲ្យឃើញនូវការបើកបរតេស្តសមត្ថភាព នៅលើផ្លូវ Off-road របស់ Hilux Travo ដោយសម្ញែងនូវសមត្ថភាពមិនធម្មតាមែន។
Article image
Toyota Hilux Travo ឆ្នាំ 2026 នេះ គឺមានការបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ 2.8L Turbo ទំហំ 4 ស៊ីឡាំង ដដែល ប៉ុន្តែមានបន្ថែមជម្រើស Mild-Hybrid និងម៉ាស៊ីនសាំង ចំណុះ 2.7L ផងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺការបន្ថែមជម្រើសអគ្គិសនីសុទ្ធ ដោយប្រើម៉ូទ័រអគ្គិសនីចំនួន 2 ដែល អាចបង្កើតកម្លាំងបាន 193 សេះ ហើយនឹងមានប្រើកញ្ចប់អាគុយទំហំ 59.2 kWh ដែលអាចបើកបរបានចម្ងាយ 240 KM (WLTP) នៅពេលសាកភ្លើងពេញម្តងថែមទៀតផង។ ភីកអាប់នេះ នៅតែមានសមត្ថភាពអាចដឹក 1 តោន និងអូសសណ្តោង 3.5 តោនដដែល។
Article image
ទៅលើការឌីស្សាញវិញ Toyota Hilux Travo ឆ្នាំ2026 បានប្រើប្រាស់គ្រោងឆ្អឹង IMV Ladder-frame ដែលទទួលបានការអាប់ដេត ពោល គឺមិនប្រើគ្រោងឆ្អឹង TNGA-F ដូចទៅនឹងប្រភេទ Tacoma និង Land Cruiser នោះទេ។ រថយន្តភីកអាប់ថ្មីនេះ នៅតែមានប្រវែងតួខ្លួន 5,32m និងគម្លាតពីកង់មុខទៅកង់ក្រោយ 3,08m។

មកលើកនេះ Toyota Hilux Travo បានប្តូរមកប្រើចង្កូតអេឡិចត្រូនិចថ្មី និងកែកុនប្រព័ន្ធជើងក្រោមផងដែរ។ អ្វីដែលជាចំណុចផ្លាស់ប្តូរធំបំផុតនោះ គឺកាប៊ីនខាងក្នុងរបស់វា ដោយបានរៀបចំឡើងវិញថ្មីទាំងស្រុង ហើយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ និងកុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ផងដែរ។
Article image
Article image
មកមើលពីលក្ខណៈសម្បត្តិខ្លះៗដែលមាននៅលើភីកអាប់ស៊េរីថ្មី Toyota Hilux Travo 2026