មកមើលរថយន្ត SUV ប្រណិតជម្រើស 6 កៅអី ដែលអាចនឹងមកដល់ទីផ្សារនាពេលខាងមុខ

បច្ចុប្បន្ននេះ ឡាន SUV ធំ 6 កៅអី កំពុងក្លាយជា trend ថ្មីសម្រាប់គ្រួសារធំ នៅកម្ពុជា ភាគច្រើនប្រើ PHEV Plug-in Hybrid ឬ REEV Range-Extended EV ព្រោះអាចសន្សំសាំង បើកបានឆ្ងាយ មិនបារម្ភពីការសាកថ្ម។ នៅតាមផ្លូវយើងឃើញមាន Li Xiang L9 Aito M9 និង Denza N9 ដែលសុទ្ធសឹងជាប្រភេទរយន្តទំនើប និងជិះស្រួលខ្លាំង។ ថ្ងៃនេះ ខ្ញុំនឹងនាំអ្នកមក Beijing International Auto Show 2026 ហើយនឹងមកស្គាល់ SUV ថ្មីៗទំនើបទំហំធំសន្សំសំចៃ ដែលមិនទាន់មានឃើញនៅស្រុកយើង។

1. Leapmotor D19 ជាប្រភេទ SUV ធំ៦កៅអី បែប 2+2+2 ប្រវែងបណ្តោយដល់ទៅ 5.2m មានជម្រើសម៉ាស៊ីន២បែបគឺ អាគុយសុទ្ធជិះបាន ៧២០ គីឡូម៉ែត្រ និងជម្រើសទី២ REEV សាំងលាយអាគុយជិះបាន ៥០០គីឡូសម្រាប់អាគុយសុទ្ធ និងអាចបន្តប្រើសាំងពេលអស់ថាមពល។ ផ្នែកបច្ចេកវិទ្យាវិញ មានមានអេក្រង់ Head up display ប៉ុន្តែមិនដូចគេទេ វាជាប្រភេទ AR បង្ហាញរូបបាន 60-អ៊ីង បង្ហាញទាំងព័ត៌មានរថយន្ត និងគន្លងផ្លូវទៀតផង។ ខាងក្នុងមានទូទឹកកក និងអេក្រង់កម្សាន្តខាងក្រោយទំហំធំ។ ល្អសម្រាប់អ្នកមានថវិកាល្មម តែចង់បានទំនើបខ្លាំង។

2. Wey V9X វាជាប្រភេទ SUV ធំជាងគេ ក្នុងចំណោម ដំណើរការដោយប្រព័ន្ធ PHEV system (Hi4) មានម៉ាស៊ីន 2.0ទាក់បូ អមដោយម៉ូទ័រ២គ្រាប់មុខនិងក្រោយ ជាមួយកញ្ចប់អាគុយធំដល់ទៅ 77.7kWh លក្ខណ:ពិសេស គឺកៅអីខាងក្នុងជាប្រភេទ Zero gravity seat មានប្រព័ន្ធម៉ាស្សា បាន ២២ចំណុច ល្អសម្រាប់អ្នកមានឧពុកម្តាយចាស់ៗ និងការធ្វើដំណើរផ្លូវឆ្ងាយ វាជាជម្រើសសមល្មម សម្រាប់ គ្រួសារធំដែលចង់បានទាំងប្រណិតភាព និងផាសុខភាព។

3. SAIC Volkswagen ID. ERA 9X ម៉ូឌែលនេះ ពិសេសសជាងគេ ត្រង់ថាជាប្រភេទរថយន្តអាល្លឺម៉ង់ តែមាន DNA ជាជនជាតិចិន។ បំពាក់ដោយម៉ាស៊ីន REEV អាចបើកបរដោយអាគុយសុទ្ធបានចម្ងាយ 400km និងសរុបជាមួយម៉ាស៊ីនសាំង អាចជិះបានជាង 1600km។ លក្ខណៈពិសេសនោះគឺមាន មាន AI driving system Momenta R7 ដែលយើងធ្លាប់បានចេញវីដេអូពន្យល់កាលពីវីដេអូមុន។ ID. ERA 9X ជារថយន្តដែលរួមបញ្ចូលគ្នានៃប្រណិតភាពរបស់អាល្លឺម៉ង់ និងប្រព័ន្ធវៃឆ្លាតរបស់ប្រទេសចិន។

4. Nio ES9 ជាប្រភេទអាគុយសុទ្ធផលិតកម្លាំងបានដល់ 697hp និងរយៈចម្ងាយចរ ដល់ទៅជាង 600km លក្ខណៈ ពិសេស បើអ្នកនៅប្រទេចិនអាចប្រើមុខងារ ប្តូរអាគុយនៅស្ថានីយតែម្តងចំណាយពេលត្រឹមតែ ៣នាទិរួចស្រេច បានថ្មពេញឡើងវិញ។ ហើយម៉ូដែលថ្មីៗទាំងនេះអាចនឹងចូលទីផ្សារយើងឆាប់ៗនេះ! យ៉ាងម៉េចដែរ តើអ្នកចាប់អារម្មណ៍ម៉ូឌែលថ្មីទាំង៤ នេះដែរឬទេ?
