
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែបានទម្លាយចេញនូវពណ៌ថ្មី Pink Color ទៅលើស្មាតហ្វូនជំនាន់ថ្មី Honor Magic 6 RSR Porsche Design សម្រាប់ដាក់លក់នៅលើទីផ្សារសកល។ ការប្រកាសថ្មីនេះ គឺបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុននេះ ទើបតែបង្ហាញវត្តមានស្មាតហ្វូននេះនៅលើទីផ្សារប្រទេសម៉ាឡេស៊ី ដែលមានជម្រើស 2 ពណ៌ រួមមានដូចចា Agate Gray និង Frozen Berry Pink។ សូមជំរាបថា ពណ៌ Pink នេះ គឺមានការដាក់លក់នៅលើទីផ្សារប្រទេសចិនរួចហើយ គឺតាំងតែពីពេលដែលក្រុមហ៊ុននេះសម្ពោធជាផ្លូវការដំបូងមកម្លេះ។ ប៉ុន្តែពណ៌នេះ នៅមិនទាន់មានលក់នៅលើទីផ្សារផ្សេង ក្រៅតែពីទីផ្សារប្រទេសចិន និងទីផ្សារប្រទេសម៉ាឡេស៊ីនៅឡើយទេ។
កាលពីខែមុននេះ លោក Madhav Sheth ដែកជានាយកប្រតិបត្តិក្រុមហ៊ុន HTech បានទម្លាយចេញនូវព័ត៌មានពីការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី Honor Magic 6 Ultimate Edition និង Honor Magic 6 RSR Porsche Design នៅលើទីផ្សារប្រទេសឥណ្ឌារួចហើយ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានមព័ត៌មានថ្មីនៅឡើយទេ បន្ទាប់ពីការជូនដំណឹងនេះ។
សូមជំរាបថា ស្មាតហ្វូន Honor Magic 6 RSR Porsche Design គឺមានការរចនាដោយមានការបំផុសគំនិតចេញពីរថយន្តស្ព័រ Porsche Taycan electric sports car។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.80-អ៊ីង OLED display បង្ហាញចេញបានជាមួយនិងទំហំ resolution 1280×2800 pixels និងមានល្បឿន 120Hz refresh rate រួមនិងកម្រិតពន្លឺ peak brightness 1800 nits ហើយនិងអាចបង្កើនបានដល់ទៅ 5,000nits នៅពេលទស្សនាមាតិការ HDR content។

ស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះ គឺត្រូវបានក្រុមហ៊ុន Honor ដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 SoC និងរត់នៅលើ MagicOS 8.0 ហើយនិងមានរ៉េមទំហំ 24GB ព្រមទាំងមានអង្គចងចាទំហំ 1TB។ សម្រាប់កាមេរ៉ាថតរូបវិញ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP wide-angle camera គាំទ្រនូវមុខងារ OIS និងមួយគ្រាប់ទៀតមានទំហំ 180MP periscope telephoto camera មានមុខងារ OIS ដូចគ្នា ខណៈដែលគ្រាប់ទៀតមានទំហំ 50MP ultra wide-angle camera។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 50MP wide-angle។
ស្មាតហ្វូននេះមានថ្មទំហំ 5600mAh គាំទ្រដោយបច្ចេកវិទ្យាសាក fast charging ល្បឿន 80W Honor SuperCharge wired និង 66W Honor Wireless SuperCharge technology ថែមទៀតផង។
