ស្វែងរកពួកយើង:

មានការទម្លាយចេញនូវ realme 12+ 5G សម្រាប់ទីផ្សារឥណ្ឌា ជាមួយនិងការបញ្ជាក់ថា '12 upgrades'

ដោយ

Koun Jab Luffy

18 កុម្ភៈ 2024 10:30 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមុននេះ ក្រុមហ៊ុន realme បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល realme 12 Pro និង realme 12 Pro+ នៅក្នុងទីផ្សារប្រទេសឥណ្ឌាហើយ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុននេះ បានបញ្ចេញនូវព័ត៌មានថ្មីបន្ថែមពីទៀតពីស្មាតហ្វូន realme 12+ 5G ដែលជាសមាជិកថ្មីនៃត្រកូលស្មាតហ្វូននេះថែមទៀតហើយ។ ជាមួយគ្នានេះ ក៏មានការបង្ហាញថា ស្មាតហ្វូន realme 12+ 5G នឹងសម្ពោធជាផ្លូវការនៅលើទីផ្សារម៉ាឡេស៊ីនាថ្ងៃ 29 ខែកុម្ភៈខាងមុខនេះដូចគ្នា។
ក្រុមហ៊ុន realme Indian បានបញ្ជាក់ថា "One More Plus" គឺនឹងមានការមកដល់ប្រទេសឆាប់ៗនេះហើយ ជាមួយនិងពាក្យស្លោកថា "ultimate value mid-ranger" ប៉ុន្តែមិនទាន់មានការបង្ហាញនូវឈ្មោះរបស់ស្មាតហ្វូនជំនាន់ថ្មីនេះនៅឡើយទេ។ ប៉ុន្តែបើមើលទៅលើរូបភាពដែលបង្ហោះនៅលើវិបសាយក្រុមហ៊ុននេះប្រចាំប្រទេសឥណ្ឌានោះ គឺជាស្មាតហ្វូន realme 12+ 5G។
Article image
ក្រុមហ៊ុន realme បាននិយាយថា ស្មាតហ្វូននេះ នឹងមានការឌីស្សាញជាមួយនិងភាពប្រណិត ហើយនិងនាំមកជាមួយនូវ "12 upgrades ដែលមិនធ្លាប់មានប្រើប្រាស់នៅលើស្មាតហ្វូននាពេលកន្លងមក។ មកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុន realme នេះ នឹងមានការអាប់ដែតទៅលើអ្វីខ្លះនោះទេសម្រាប់ស្មាតហ្វូននេះ។ ហើយក្រុមហ៊ុនខ្លួនឯង ក៏នៅមិនទាន់មានការបញ្ចេញនូវព័ត៌មានស្តីពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះដូចគ្នា ដោយគ្រាន់តែបញ្ចេញនូវរូបភាពគំនូសព្រាងរបស់ស្មាតហ្វូននេះតែប៉ុណ្ណោះ។
Article image
បើតាមរូបភាពរបស់ស្មាតហ្វូននេះ គឺមានការបង្ហាញថា ខ្នងក្រោយរបស់ស្មាតហ្វូននេះ គឺមានការឌីស្សាញចេញពីស្បែក ដែលមើលទៅដូចគ្នាជាមួយនិងស្មាតហ្វូន realme 12 Pro និង Pro+ អញ្ចឹងដែរ។ ការឌីស្សាញម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានការរាងមូលធំ ហើយនិងមានសិនស័រកាមេរ៉ា 3 គ្រាប់ ខណៈដែលកាមេរ៉ាគោល គឺមានការគាំទ្រនូវមុខងារ OIS។ realme 12+ 5G នឹងមានការឌីស្សាញរូបរាងមានជ្រុង និងមានជម្រើស 2 ពណ៌។
មានការទម្លាយចេញនូវ realme 12+ 5G សម្រាប់ទីផ្សារឥណ្ឌា ជាមួយនិងការបញ្ជាក់ថា '12 upgrades'