ស្វែងរកពួកយើង:

មានការទម្លាយចេញនូវការឌីស្សាញរបស់ Honor GT រួមជាមួយនិងលក្ខណៈសម្បត្តិជាច្រើន

ដោយ

Koun Jab Luffy

11 ធ្នូ 2024 02:38 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃទី 16 ខែធ្នូនេះ ក្រុមហ៊ុន Honor នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Honor GT នៅក្នុងប្រទេសចិនហើយ។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការផ្តោតខ្លាំងទៅលើការលេងហ្គេម និងមានតម្លៃធថ្លៃបំផុត។
កន្លងមក ជាមួយនិងការជូនដំណឹងថ្មីៗនេះ ក្រុមហ៊ុន ក៏មានការបញ្ចេញនូវការឌីស្សាញរូបរាងផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ នៅថ្ងៃនេះ មានការបញ្ចេញនូវរូបភាពស្មាតហ្វូនថែមទៀតហើយ យោងតាមការទម្លាយចេញ Panda is Bald នោះមានមានការបង្ហាញនូវរូបរាងស្មាតហ្វូននេះ ហើយដោយថែមទាំងមានការបង្ហាញនូវពណ៌ និងលក្ខណៈពិសេសមួយចំនួនផងដែរ។
Article image
សម្រាប់ស្មាតហ្វូន Honor GT ជម្រើសពណ៌ស មើលទៅគឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូនថ្មីនេះ គឺមានការឌីស្សាញអេក្រង់ខាងមុខរាបស្មើរ និងមានគែមទាំង 4 មានរាងមូល ខណៈដែលខាងក្រោយមានម៉ូឌុលកាមេរ៉ា ដែលមានការឌីស្សាញជាមួយនិង GT logo ស្អាតខ្លាំងមែនទែន។ ផ្អែកទៅលើការបែកធ្លាយមុននេះ បាននិយាយថា ស្មាតហ្វូន Honor GT នឹងមានអេក្រង់ទំហំ 6.7-អ៊ីង LTPS OLED ជាអេក្រង់រាបស្មើរ និងមានសមត្ថភាពអាចបង្ហាញបានកម្រិត 1.5K resolution រួមនិងបច្ចេកវិទ្យាអេក្រង់ high-frequency 3840Hz PWM dimming ទៀតផង។
Article image
ស្មាតហ្វននេះ មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានស៊ុមជុំវិញផលិតពី plastic ហើយនិងមានថ្មទំហំ 5,300mAh ដែលគាំទ្រនូវកម្លាំងសាក 100W fast charging ថែមទៀតផង។ និយាយពីកាមេរ៉ាថតរូបវិញ នៅលើស្មាតហ្វូននេះ គឺកាមេរ៉ាភ្លោះ ដែលមួយគ្រាប់ទំហំ 50-Megapixel មានមុខងារ OIS និងមួយគ្រាប់ទៀតមានទំហំ 12-Megapixel ultra-wide lens។
Article image
ស្មាតហ្វូននេះមានកម្រ៉ាស់ 7.7mm និងមានទម្ងន់ 186 grams។ Honor GT ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានការបង្ហាញវត្តមានជាមួយនិងច្រើនទំហំរួមមានដូចជា 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB។ ស្មាតហ្វូននេះមាន 3 ពណ៌ គឺ Ice Crystal White, Phantom Black និង Aurora Green។
មានការទម្លាយចេញនូវការឌីស្សាញរបស់ Honor GT រួមជាមួយនិងលក្ខណៈសម្បត្តិជាច្រើន