ស្វែងរកពួកយើង:

មានការទម្លាយជាថ្មីថា Galaxy Z Flip7 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេដែលនឹងប្រើប្រាស់ឈីប Exynos

ដោយ

Koun Jab Luffy

28 ធ្នូ 2024 09:50 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់កន្លងមក បាននិយាយថា ក្រុមហ៊ុន Samsung នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួននៅខែកក្កដាខាងមុខនេះហើយ។ គិតត្រឹមថ្ងៃនេះ គឺមានរយៈពេលជាង 6 ខែទៀតទើបដល់វេលានៃព្រឹត្តិការណ៌នេះ។ នៅថ្ងៃនេះ មានរបាយការណ៌ថ្មីមួយចេញពីសារព័ត៌មាន The Elec ប្រទេសកូរ៉េខាងត្បូង ដោយបានសសេរថា ស្មាតហ្វូនអេក្រង់បត់បាន Z Flip7 នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីរបស់ Samsung គឺ Exynos 2500។
ព័ត៌មានខាងលើនេះ ក៏មានការបញ្ជាក់ពី “high-ranking Samsung Electronics official” ផងដែរ។ បើតាម ក្រុមហ៊ុននេះ បាននិយាយថា Exynos 2500 គឺនឹងមានការដាក់អោយដំណើរការនៅលើបច្ចេកវិទ្យា SF3 3nm ជំនាន់ទី 2 របស់ក្រុមហ៊ុន Samsung។ បន្ទះឈីបនេះ ត្រូវបានគេរំពឹងថា នឹងមាន 10-core CPU ល្បឿន 3.3 GHz prime core និង 2x big cores clocked ល្បឿន 2.75 GHz ខណៈដែល 5x big cores clocked ទៀតមានល្បឿន 2.36 GHz រួមនិង 2x efficiency units clocked រត់បានល្បឿន 1.8 GHz។ បន្ទះឈីបដែលអភិវឌ្ឍឡើងដោយផ្ទាល់ពី Samsung នេះ ក៏មានការប្រើប្រាស់នូវក្រាហ្វិកកាត Xclipse 950 GPU ដែលមានការគាំទ្រដោយ AMD RDNA architecture ផងដែរ។
Article image
យោងតាមរបាយការណ៌ចុងក្រោយនេះ គឺបានបញ្ជាក់ថា បន្ទះឈីប Exynos 2500 ថ្មីនេះ នឹងចាប់ផ្តើមសង្វាក់ផលិតកម្មនៅដើមឆ្នាំ 2025 ខាងមុខនេះហើយ។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung មានគម្រោងផលិតស្មាតហ្វូនរបស់ខ្លួនចំនួន 229.4 លានគ្រឿង នៅឆ្នាំ 2025 ខណលដែលស្មាតហ្វូនអេក្រង់បត់បាន Z Fold7 ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមាន 3 លានគ្រឿង ខណៈដែល Z Flip FE អាចនឹងមាន 900,000 គ្រឿង។
មានការទម្លាយជាថ្មីថា Galaxy Z Flip7 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេដែលនឹងប្រើប្រាស់ឈីប Exynos