ស្វែងរកពួកយើង:

មានការទម្លាយជាថ្មីថា Honor 300 series នឹងបង្ហាញខ្លួនជាផ្លូវការនៅដើមខែធ្នូខាងមុខនេះហើយ

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2024 04:14 ល្ងាច

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Honor បានទម្លាយចេញនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Honor 300 series នៅលើអនឡាញ។ ពេលនេះ មានដំណឹងថ្មីស្តីងអំពីកាលបរិច្ឆេទផ្លូវការនៃការបង្ហាញចេញជាផ្លូវការណ៌នូវស្មាតហ្វូននេះនៅក្នុងប្រទេសចិនហើយ គឺនៅថ្ងៃទី 2 ខែធ្នូខាងមុខនេះ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផ្សេងៗបានប្រកាសនូវកាលបរិច្ឆេទជាផ្លូវការក្នុងការបង្ហាញនូវស្មាតហ្វូនថ្មីរបស់ពួកគេរួចមក។
ជាក់ស្តែងនៅ នៅថ្ងៃទី 25 ខែវិច្ឆិកាកន្លង ក្រុមហ៊ុន OPPO បានបង្ហាញស្មាតហ្វូន Reno 13 series របស់ខ្លួន ហើយក្រុមហ៊ុន Redmi ក៏បានត្រៀមបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី K80 របស់ខ្លួននៅថ្ងៃទី 27 ខែវិច្ឆិកាផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Vivo នឹងមានការបង្ហាញនូវស្មាតហ្វូន  S20 series នៅថ្ងៃទី 28 ខែវិច្ឆិកានេះនៅក្នុងប្រទេសចិនដូចគ្នា។
Article image
សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Honor នេះ នឹងមាន 3 ម៉ូដែល រួមមានដូចជា 300, 300 Pro និង 300 Ultra។ ខស្មាតហ្វូនទាំង 3 នេះ គឺមានការឌីស្សាញផ្នែកខាងក្រោយដែលស្រដៀងគ្នានៅះ ស្មាតហ្វូន 300 Pro និង Ultra ក៏មានភាពស្រដៀងគ្នាខ្លះៗផងដែរ។ ស្មាតហ្វូននេះ នឹងមានអេក្រង់កោងជាមួយនឹងរន្ធប្រហោង pill-shaped នៅផ្នែកខាងលើសម្រាប់កាមេរ៉ាភ្លោះ ខណៈពេលដែលស្មាតហ្វូន Honor 300 នឹងមានអេក្រង់រាបស្មើ និងរន្ធប្រហោងមួយគ្រាប់ប៉ុណ្ណោះ។
ស្មាតហ្វូន Honor 300 Pro និង Ultra គឺមានកាមេរ៉ាខាងក្រោយ 3 គ្រាប់នៅខាងក្រោយ ខណៈពេលដែលម៉ូដែកស្តង់ដារ មានប្រព័ន្ធកាមេរ៉ាក្រោយភ្លោះ ដែលមានកាមេរ៉ាគោលទំហំដល់ទៅ 50MP។ បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញនោះ ពាក្យចចាមអារ៉ាមបានជាច្រើននិយាយថា ស្មាតហ្វូន Honor 300 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 series ជាមួយនឹងថាមពលថ្មទំហំ 5300mAh និងបច្ចេកវិទ្យា 100W charging។ ស្មាតហ្វូននេះមានកម្រាស់ 6.97mm និងមាន 4 ទំហំគឺ 8/256GB, 12/256GB, 12/512GB និង  16/512GB ។
Article image
សម្រាប់ស្មាតហ្វូន Honor 300 Pro និង Ultra ប្រហែលជាមិនមានរូបរាងស្លីមដូចទៅនឹងម៉ូដែល 300 នោះទេ ប៉ុន្តែអាចនឹងមានបច្ចេកវិទ្យាសាកថ្មលឿនដូចគ្នា 100W។ ស្មាតហ្វូនទាំងពីរនេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូនម៉ូដែលស្តង់ដារមានពណ៌ Luyan Purple, Chaka Green, Yulong Snow និង Cangshan Gray ខណៈពេលដែលម៉ូដែ ល Ultra និង Pro ក៏នឹងមានពណ៌ខ្មៅ និងស ផងដែរ៕