ស្វែងរកពួកយើង:

មានការទម្លាយជាថ្មីថា កាមេរ៉ា Galaxy S26 Ultra អាចនឹងបំពាក់នូវមុខងារ Variable Aperture

ដោយ

Koun Jab Luffy

17 មីនា 2025 09:15 ព្រឹក

អាន 2 នាទី

Article image
Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតមួយរបស់ពិភពលោក ដែលជានិច្ចជាកាល គឹតែងតែមានការបង្ហាញនូវមុខងារប្រើប្រាស់ថ្មីៗជាច្រើននៅលើផលិតផលថ្មីៗរបស់ខ្លួន នៅពេលដែលបង្ហាញវត្តមាននៅលើទីផ្សារម្តងៗ។ យោងតាមការទម្លាយព័ត៌មានថ្មីនៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung គ្រោងនឹងបន្ថែមនូវមុខងារពិសេសមួយទៅលើកាមេរ៉ារបស់ស្មាតហ្វូន Galaxy S26 Ultra។ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Ice Universe បានអោយដឹងថា ក្រុមហ៊ុន Samsung អាចនឹងបំពាក់នូវកាមេរ៉ារបស់ស្មាតហ្វូន Galaxy S26 Ultra ជាមួយនឹង Variable Aperture។
សម្រាប់មុខងារនេះ ត្រូវបានគេជឿជាក់ថា អាចនឹងប្រើប្រាស់នៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូននេះ។ សូមជំរាបថា ក្រុមហ៊ុន Huawei និង Xiaomi ក៏បានផ្តល់នូវមុខងារនេះ នៅលើស្មាតហ្វូន Flagship ជាច្រើនរបស់ខ្លួនរួចហើយផងដែរ ប៉ុន្តែមិនមែនជាលើកទី 1 នោះទេ ដែលក្រុមហ៊ុននេះបង្ហាញនូវមុខងារនេះ។  ក្រុមហ៊ុន Samsung ធ្លាប់បង្ហាញចេញនូវ Dual-Aperture នៅលើស្មាតហ្វូន Galaxy S9 និង Galaxy S9+ រួចហើយ។ ស្មាតហ្វូននេះ អាចធ្វើការផ្លាស់ប្តូររវាង F1.5 និង F2.4។
Article image
ការប្រើប្រាស់នូវកម្រិត F1.5 Aperture នេះ នឹងអនុញ្ញាតអោយមានពន្លឺច្រើនចូលទៅក្នុងសិនស័រកាមេរ៉ានេះ។ សម្រាប់កម្រិត F2.4 aperture គឺមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់នៅពេលថ្ងៃបានយ៉ាងល្អ។ សម្រាប់មុខងារ  Dual-Aperture នេះក៏មានវត្តមាននៅលើស្មាតហ្វូន Galaxy S10 series ប៉ុន្តែក្រុមហ៊ុន Samsung បានដកមុខងារនេះចេញវិញជាមួយនឹងវត្តមានស្មាតហ្វូន Galaxy S20 Series។ មានការរំពឹងថា ជាមួយនឹងវត្តមានស្មាតហ្វូន Galaxy S26 Series នៅឆ្នាំក្រោយ ក្រុមហ៊ុន Samsung អាចនឹងមានគម្រោងនាំយកនូវ Variable Aperture មកវិញផងដែរ៕